ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កងទ័ពជើងអាកាសអាមេរិកម្នាក់ស្លាប់ក្រោយចាក់សាំងដុតខ្លួនឯងជាការតវ៉ានឹងសង្គ្រាមអ៊ីស្រាអែលនៅតំបន់ហ្គាហ្សា

សហរដ្ឋអាមេរិក៖ អាជ្ញាធរបានបញ្ជាក់ថា កងកម្លាំងយោធាអាមេរិកម្នាក់បានទទួលមរណភាព បន្ទាប់ពីបានធ្វើសកម្មភាពចាក់ប្រេងដុតខ្លួនឯងក្នុងការតវ៉ាមួយនៅមុខស្ថានទូតអ៊ីស្រាអែលក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃទី២៥ ខែកុម្ភៈ ក្នុងគោលបំណងប្រឆាំងទៅនឹងសង្គ្រាមដែលកំពុងកើតឡើងនៅក្នុងតំបន់ហ្គាហ្សា។

គួរឱ្យដឹងថា ក្រោយពីកើតហេតុ បុរសដែលបានដុតខ្លួនឯងនេះត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗនៅមន្ទីរពេទ្យមួយក្បែរនោះ ក្រោយការព្យាយាមសង្គ្រាះដោយភ្នាក់ងារសង្គ្រោះ និងពន្លត់អគ្គិភ័យ។ បើតាមអ្នកនាំពាក្យកងទ័ពជើងអាកាសបានឱ្យដឹងថា ជនរងគ្រោះក្នុងឧបទ្ទវហេតុនេះគឺជាកងទ័ពសកម្មនៃកងទ័ពអាកាសអាមេរិក។

ក្នុងវីដេអូនៃការតវ៉ារបស់កងទ័ពដែលបានធ្វើអត្តឃាតនេះ គេឃើញថាបុរសខាងលើបានស្លៀកពាក់ជាឯកសណ្ឋានយោធា និងបាននិយាយថា៖ "ខ្ញុំលែងមានអារម្មណ៍ស្មុគស្មាញដោយសារអំពើ​ប្រល័យពូជសាសន៍​ទៀត​ហើយ​"។ បន្ទាប់មកទៀត គេឃើញថាបុរសខាងលើបានចាក់វត្ថុរាវម្យ៉ាងលើសម្លៀកបំពាក់ និងបានដុតខ្លួនឯងតែម្តង និងបានស្រែកខ្លាំងៗថា៖ "Free Palestine (ដោះលែងប៉ាឡេស្ទីន)"។ 

ដោយឡែក ឧត្តមសេនីយ៍ Patrick Ryder ជាអ្នកនាំពាក្យនៃមន្ទីរបញ្ចកោណបាននិយាយថា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ក៏បានតាមដានជាប់អំពីស្ថានការណ៍ និងហេតុការណ៍នេះផងដែរ។ ថ្មីៗនេះ ស្ថានទូត​អ៊ីស្រាអែល​បាន​ក្លាយ​ជា​គោល​ដៅ​នៃ​ការ​​តវ៉ារបស់មហាជនអំពីបញ្ហាសង្គ្រាមនៅតំបន់ហ្គាហ្សា។ ជាក់ស្ដែង បញ្ហាសង្គ្រាមនៅតំបន់ហ្គាហ្សានេះ បាននាំឱ្យមានការបែងចែកជាក្រុមតវ៉ាប្រឆាំងនឹងអ៊ីស្រាអែល និងក្រុមតវ៉ាប្រឆាំងនឹងក្រុមហាម៉ាសប៉ាឡេស្ទីនកើតឡើងជាច្រើនហូរហែរនៅសហរដ្ឋអាមេរិក។ 

គួររំឮកថា កាលពីខែធ្នូកន្លងទៅ ក៏មានអ្នក​តវ៉ា​ជាស្រ្តីម្នាក់​បាន​ចាក់សាំងដុត​ខ្លួន​ឯង ​នៅ​ខាង​ក្រៅ​ស្ថាន​កុងស៊ុល​អ៊ីស្រាអែល​ក្នុង​ទីក្រុង​អាត្លង់តាផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក