ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

មន្ត្រីឧទ្យានអនុរក្សខេត្តស្ទឹងត្រែង រកឃើញវល្លិ៍រមៀតខុសច្បាប់ ចំនួន ៤តោន ក្នុងឧទ្យានជាតិវ៉ើនសៃ-សៀមប៉ាង

ស្ទឹងត្រែង៖ មន្ត្រីឧទ្យានអនុរក្សខេត្តស្ទឹងត្រែង បង្ក្រាបបទល្មើសប្រមូលផលអនុផលព្រៃឈើ បានចុះល្បាតទប់ស្កាត់ បង្ក្រាបបទល្មើសធនធានធម្មជាតិគ្រប់ប្រភេទ ក្នុងឧទ្យាជាតិវ៉ើនសៃ-សៀមប៉ាង រកឃើញវល្លិ៍រមៀតខុសច្បាប់ ចំនួន ៤តោន។

មន្ត្រីឧទ្យានអនុរក្សខេត្តស្ទឹងត្រែង នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ បានចេញល្បាតដល់ចំណុចក្រោយភូមិសាម៉ា ដែលមាននិយាមកា (651827-1560645) ស្ថិតក្នុងភូមិសាស្ត្រភូមិសាម៉ ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង បានប្រទះឃើញគំនរវល្លិ៍រមៀត មួយកន្លែង (អញ្ញាតជន) ហើយក៏បានសម្រាកនៅទីនោះ។

យោងតាមរបាយការណ៍បានឱ្យដឹងថា នៅថ្ងៃ២២ ខែកុម្ភៈ ឆ្នាំ២០២៤ មន្ត្រីអនុវត្តន៍ច្បាប់បានប្រមូលយក វល្លិ៍រមៀត ចំនួន ៦៥ការ៉ុង ស្មើនឹង ៤ ០០០គីឡូក្រាម ដែលជនមិនស្គាល់អត្តសញ្ញាណបានលាក់ទុកក្នុងព្រៃបម្រុងដឹកជញ្ជូនយកទៅលក់បន្តទៅប្រទេសឡាវ។

ក្រុមការងារបានប្រមូលយកមករក្សាទុកនៅស្នាក់ការឧទ្យានជាតិវីរៈជ័យ-ស្រុកសៀមប៉ាង ដោយវល្លិ៍រមៀត ទាំងអស់នោះ មានប្រភពចេញពីឧទ្យានជាតិវ៉ើនសៃ-សៀមប៉ាង។

ករណីនេះ មន្ទីរបរិស្ថានខេត្ត សហការជាមួយអាជ្ញាធរពាក់ព័ន្ធនឹងចាត់វិធានការយ៉ាងតឹងរឹង និងម៉ឺងម៉ាត់ក្នុងការបង្ក្រាប និងស្រាវជ្រាវរកជនសង្ស័យ ដើម្បីកសាងសំណុំរឿងបញ្ចូនទៅតុលាការ អនុវត្តនីតិវិធីច្បាប់។

ក្រសួងបរិស្ថានបានបញ្ជាក់ថា ការកែច្នៃវល្លិ៍រមៀតគឺជាសកម្មភាពផ្ទុយនឹងច្បាប់ស្តីពីតំបន់ការ ការពារធម្មជាតិ ត្រង់មាត្រា ៦១ ដែលត្រូវផ្តន្ទាទោសជាបទល្មើស ធនធានធម្មជាតិថ្នាក់ទី៣ និងច្បាប់ស្តីពីព្រៃឈើ ត្រង់មាត្រា៩៧ ដែលត្រូវផ្តន្ទាទោស ជាបទល្មើសព្រៃឈើ ថ្នាក់ទី១៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក