ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

គ.ជ.ប ធ្វើការផ្ទៀងផ្ទាត់ឡើងវិញនូវលទ្ធផលនៃការបោះឆ្នោតព្រឹទ្ធសភា

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានធ្វើការត្រួតពិនិត្យ ផ្ទៀងផ្ទាត់ ឡើងវិញដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវនូវលទ្ធផល នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។

ការផ្ទៀងផ្ទាត់នេះធ្វើឡើងនៅស្នាក់ការកណ្ដាល គ.ជ.ប នៅរាជធានីភ្នំពេញ នៅរសៀលម៉ោង២ ថ្ងៃអង្គារ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ដោយមានតំណាងគណបក្សនយោបាយ អ្នកសង្កេតការណ៍ និងសង្គមស៊ីវិលមួយចំនួនបានចូលរួមពិនិត្យការផ្ទៀងផ្ទាត់ផងដែរ។

បន្ទាប់ពីពិនិត្យរួចគឺឃើញថាមិនមានភាពមិនប្រក្រតី ឬកំហុសឆ្គងលើលទ្ធផលបណ្ដោះអាសន្នដែលបានប្រកាសកាលពីថ្ងៃទី២៥ ខែកុម្ភៈនោះទេ។

គួរឱ្យដឹងផងដែរថាកម្ពុជាបានរៀបចំការបោះឆ្នោតព្រឹទ្ធសភាអាណត្តិទី៥ ឆ្នាំ២០២៤ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយតាមលទ្ធផលបណ្ដោះអាសន្នមានគណបក្សចំនួន២ទទួលបានសំឡេងគាំទ្រច្រើនជាងនឹងអាចឈានដល់ការគ្រប់គ្រងអាសនៈក្នុងព្រឹទ្ធសភារួមមានគណបក្សប្រជាជនកម្ពុជា និងគណបក្សឆន្ទៈខ្មែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក