ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អ្នកនាំពាក្យក្រសួងកសិកម្មទទួលស្គាល់ថាមានការដាក់អួនក្នុងផ្ទៃបឹងទន្លេសាបមែន តែមិនមែនខុសច្បាប់នោះទេ

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ឋាប្រមាញ់ និងនេសាទ កញ្ញា អ៊ឹម រចនា បានឱ្យ EAC News ដឹងថា ឧបករណ៍នេសាទដែលត្រូវថតបាននោះ គឺឧបករណ៍នេសាទស្របតាមច្បាប់ ប្រសិនបើប្រជានេសាទ ដាក់ក្រឡាអួនមានទំហំ និងមានប្រវែងតាមច្បាប់កំណត់ ខណៈរដ្ឋបាលជលផលតែងចុះល្បាត ជាប្រចាំដើម្បីត្រួតពិនិត្យទំហំក្រឡានិងប្រវែងរបស់សាច់អួននេះ។

កញ្ញា អ៊ឹម រចនា បានបញ្ជាក់ថា រូបថតដែលកំពុងផ្សព្វផ្សាយ និងជាការចាប់អារម្មណ៍អំពីសាធារណជននោះគឺស្ថិតនៅក្នុងភូមិផាត់សណ្តាយ នៃខេត្តកំពង់ធំ ដោយកញ្ញាស្នើឱ្យសាធារណជនគួរតែពិចារណា មុននឹងជឿលើរូបភាពហើយក្រសួងនឹងព្យាយាម ផ្ទៀងផ្ទាត់ឱ្យបានឆាប់រហ័ស ដើម្បីផ្តល់ព័ត៌មានលម្អិតបន្ថែម។

កញ្ញាថា៖«ជួនកាលចំពោះឧបករណ៍នេសាទប្រភេទនេះ នៅលើផ្ទៃបឹងយើងឃើញថាមានបង្គោល រូបព្រួញនៅឡើយទេ ប៉ុន្តែខាងក្រោយរបាំងអួនត្រូវគេកាប់បំផ្លាញចោលអស់ហើយ យកទៅដុតចោលអស់ហើយ ហើយនេះក៏ជាករណីមួយដែរ សម្រាប់សាធារណជនគួរតែពិចារណា មុននឹងជឿលើរូបភាព ហើយក្រសួងនឹងព្យាយាម ផ្ទៀងផ្ទាត់ឱ្យបានឆាប់រហ័ស ហើយនឹងផ្តល់ព៍ត៌មានលម្អិតជូនជាបន្តបន្ទាប់»។

អ្នកនាំពាក្យរូបនេះបានបញ្ជាក់ទៀតថា ក្រុមការងារពាក់ព័ន្ធនៃក្រសួងកសិកម្មបានចុះទៅដល់តំបន់ដែលត្រូវថតបានពីលើអាកាស និងផ្សព្វផ្សាយតៗគ្នានោះ ដើម្បីផ្ទៀងផ្ទាត់គ្នាមើលថាតើ រូបដែលបានចែករំលែកលើបណ្តាញសង្គមនោះ ដូចគ្នានឹងស្ថានភាពជាក់ស្តែងនៅទីតាំងមែន ឬយ៉ាងណា។ ក្នុងករណីដែលផ្ទៀងផ្ទាត់ទៅឃើញដូចគ្នា ក្រសួងនឹងពិនិត្យមើលទៀតថា តើស្ថានភាពនេសាទនៅតំបន់នោះមានប៉ះពាល់ទៅដល់ចរាចរណ៍របស់ត្រីឬទេ ហើយគោរពទៅតាមច្បាប់ក្នុងការដាក់ឧបករណ៍នេសាទឬយ៉ាងណា។

កញ្ញាបានបញ្ជាក់ទៀតថា ក្រសួងកសិកម្ម មិនមែនចុះពិនិត្យមើលនៅពេលមានបញ្ហា ឬពេលមានប្រតិកម្មផ្ទុះឡើងលើបណ្តាញសង្គមនោះទេ ក្រសួងមានមន្រ្តីជលផល មន្រ្តីជំនាញ ហើយនិងកងកម្លាំងចម្រុះ និងការចូលរួមពីអាជ្ញាធរខេត្ត ប៉ុស្តិ៍ល្បាតនៅលើបឹងទន្លេសាបផ្ទាល់ តាមបណ្តាខេត្តមួយៗ ដើម្បីត្រួតពិនិត្យទៅលើឧបករណ៍នេសាទទាំងឡាយដែលបានដាក់ពង្រាយនៅលើផ្ទៃបឹងទន្លេសាប និងតាមតំបន់មួយចំនួនទៀតដែលមានប្រជាពលរដ្ឋរស់នៅច្រើនកុះករ។

អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ឋាប្រមាញ់ និងនេសាទ កញ្ញា អ៊ឹម រចនា គូសបញ្ជាក់ថា ការធ្វើនេសាទខុសច្បាប់ ប្រើប្រាស់ឧបករណ៍នេសាទលើសប្រវែង និងលើសទំហំដែលច្បាប់កំណត់ មិនត្រូវបានអនុញ្ញាតនោះឡើយ ពិសេសចំពោះការធ្វើអាជីវកម្មទ្រង់ទ្រាយធំដែលខុសច្បាប់នោះគឺរឹតតែមិនអនុញ្ញាតថែមទៀត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក