ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

សហរដ្ឋអាមេរិចណែនាំអ្នកបានចាក់វ៉ាក់សាំងពេញលេញ ពាក់ម៉ាសនៅតាមទីសាធារណៈ ឬទីប្រជុំ

(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី២៨ ខែមេសា ឆ្នាំ២០២១បានចេញផ្សាយព័ត៌មានថា មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លងអាមេរិក នៅថ្ងៃអង្គារនេះបានចេញសេចក្ដីណែនាំសុខាភិបាលថ្មីមួយ ដោយអនុញ្ញាតឲ្យអ្នកដែលបានចាក់វ៉ាក់សាំងពេញលេញ ឬ២ដូសអាចធ្វើសកម្មភាពនៅខាងក្រៅដូចជា «ដើរលេង ឬហាត់ប្រាណ» ដោយមិនចាំបាច់ពាក់ម៉ាស់ តែត្រូវពួកគេត្រូវបន្តអនុវត្ត ការពាក់ម៉ាសនៅតាមទីសាធារណៈ ឬទីប្រជុំដដែល។ 

ស្របពេលជាមួយគ្នានេះ ប្រធានាធិបតីសហរដ្ឋអាមេរិចលោក បៃដិន បានជំរុញផងដែរឱ្យអ្នកដែលមិនទាន់ចាក់វ៉ាក់សាំង ប្រញាប់ទៅទទួលការចាក់វ៉ាក់សាំង។ លោក បៃដិន បានបញ្ជាក់ថា «ដោយសារតែការចូលរួមរបស់អ្នកទាំងអស់គ្នា យើងសម្រេចបាននូវសមិទ្ធផលដូចសព្វថ្ងៃ ដោយការឆ្លងកូវីដ-១៩ បានថយចុះជាលំដាប់ រីឯចំនួនអ្នកស្លាប់បានធ្លាក់ចុះជាង ៨០ភាគរយ ស្របពេលការចាក់វ៉ាកសាំងត្រូវបានបង្កើនល្បឿន»។ 

ការធ្វើបច្ចុប្បន្នភាពសេចក្ដីណែនាំសុខាភិបាលរបស់មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លងអាមេរិក បានធ្វើឡើងនៅចំពេលប្រជាជនអាមេរិកពេញវ័យច្រើនជាងពាក់កណ្ដាល បានទទួលការចាក់វ៉ាក់សាំងដូសទី១ ខណៈលោក ចូ បៃដិន បាននិយាយថាសេចក្ដីណែនាំថ្មីនេះបានមកពីលទ្ធផលនៃការប្រយុទ្ធប្រឆាំងកូវីដ-១៩។ បើតាមមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លងអាមេរិក ការធ្វើបច្ចុប្បន្នភាពសេចក្ដីណែនាំសុខាភិបាលខាងលើ គឺជាការបោះជំហានដំបូងជាមួយក្ដីសង្ឃឹមថា អ្នកដែលបានចាក់វ៉ាក់សាំងពេញលេញ ឬគ្រប់ ២ដូស អាចនឹងចាប់ផ្ដើមសកម្មភាពប្រចំាថ្ងៃរបស់ពួកគេឡើងវិញ ឬត្រឡប់ទៅរកស្ថានភាពមុន COVID-19 ក្នុងពេលឆាប់ៗនេះ៕






ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក