ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ក្រសួងកសិកម្មចេញរបាយការណ៍ស្តីពីលទ្ធផលក្រុមការងារបង្ក្រាបបទល្មើសជលផលក្នុងខេត្តចំនួន៦ ជុំវិញបឹងទន្លេសាប

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញរបាយការណ៍ស្តីពី លទ្ធផលក្រុមការងារបង្ក្រាបបទល្មើសជលផល នៅបឹងទន្លេសាប នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤។

របាយការណ៍នៃលទ្ធផលបង្ក្រាបបទល្មើសជលផល នៅបឹងទន្លេសាប បានឱ្យដឹងថា សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផល ចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផល ចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២-២៦ ខែកុម្ភៈ ឆ្នាំ២០២៤ បង្ក្រាបបានបទល្មើសឧបករណ៍អួនអូសទឹកសាប ៥៣វង់ ម៉ាញ់ ១៤វង់ ឆក់ត្រជាក់ និងក្តៅ ១ ៤៧៣គ្រឿង ឈិបយន្ត ២៣គ្រឿង អួនហ៊ុម ៣៣វង់ របាំងស្បៃមុង និងសាច់អួន ១ ៦៥០ ៦១៧ម៉ែត្រ លូ និងលប ១៥ ២២៩មាត់ បង្គោលចម្រឹង ៧៦៨ ២១១ដើម ឈ្នក់រួមផ្សំភ្លើង ១១៩វង់ កាណូត ១៧៦គ្រឿង ម៉ាស៊ីន ៨៤គ្រឿង បញ្ជូនសំណុំរឿងទៅតុលាការ ៧១ករណី ចេញដីកាកោះ ២០នាក់ និងឃុំខ្លួន ៣១នាក់ ក្នុងខេត្តចំនួន៥ គឺ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តកំពង់ធំ និងខេត្តបន្ទាយមានជ័យ។

របាយការណ៍ដដែលបានឱ្យដឹងទៀតថា ក្រសួងទទួលបានព័ត៌មានពាក់ព័ន្ធនឹងបទល្មើសជលផល គិតចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២-២៦ ខែកុម្ភៈ ឆ្នាំ២០២៤ លេខាធិការដ្ឋានបានទទួលព័ត៌មានពីប្រជាពលរដ្ឋ និងសារព័ត៌មានចំនួន ១៥លើក។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បញ្ចាក់ថា រាល់ការទទួលបានព័ត៌មាន លេខាធិការដ្ឋានតែងតែធ្វើការបកស្រាយបំភ្លឺ និងយកព័ត៌មានទាំងនោះ ទៅឱ្យក្រុមប្រតិបត្តិការធ្វើការស្រាវជ្រាវ ទប់ស្កាត់ និងបង្ក្រាបជាបន្តបន្ទាប់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក