ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

បុណ្យទន្លេឆ្នាំនេះធ្វើនៅខេត្តសៀមរាបដោយមានកម្មវិធីសប្បាយៗជាច្រើន

ភ្នំពេញ៖ បុណ្យទន្លេលើកទី៨ ឆ្នាំនេះធ្វើឡើងនៅថ្ងៃទី១៦-១៧ ខែមីនា ឆ្នាំ២០២៤ នៅតាមបណ្តោយស្ទឹងក្រុងសៀមរាប ដោយមានកម្មវិធីជាច្រើនសម្រាប់ទទួលភ្ញៀវទេសជាតិ និងអន្តរជាតិដែលមកទស្សនាកម្សាន្ត។

បុណ្យទន្លេឆ្នាំ២០២៤នេះ ប្រារព្ធឡើងក្រោមប្រធានបទ «ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ»។ នៅក្នុងព្រឹត្តិការណ៍ជាតិនេះនឹងមានកម្មវិធីកម្សាន្តសប្បាយៗដូចជា ការសម្តែងសិល្បៈ ការប្រគុំតន្ត្រី ចូលរួមពីសិប្បករ សិប្បការិនីជាតិ និងអន្តរជាតិល្បីៗ ព្រមទាំងមានការអុចកាំជ្រួចអបអរសាទរពិធីបុណ្យទន្លេ ព្រមទាំងយុទ្ធនាការឆ្នាំទស្សនាសៀមរាបឆ្នាំ២០២៤។

រួមជាមួយនឹងការតាំងពិព័រណ៍ផលិតផលទេសចរណ៍ និងផលិតផលទូទៅ មហោស្រពម្ហូបអាហារមេគង្គ ព្រមទាំងសកម្មភាពកម្សាន្តនានានៅតាមបណ្តោយដងស្ទឹងសៀមរាប និងតំបន់ Pub Street ផងដែរ។

ព្រឹត្តិករណ៍ដ៏អស្ចារ្យនេះ នឹងរួមចំណែកជំរុញកំណើនភ្ញៀវទេសចរ និងកំណើនការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តសៀមរាប និងបណ្តាខេត្តតាមដងទន្លេ ព្រមទាំងជួយជំរុញការផ្សព្វផ្សាយផងដែរនូវភាពសម្បូរបែបនៃអនុតំបន់ទន្លេមេគង្គ។

គួរជម្រាបថា បុណ្យទន្លេ ជាព្រឹត្តិការណ៍ទេសចរណ៍ដែលតែងតែប្រារព្ធឡើងនៅក្នុងខេត្តជាប់ដងទន្លេមេគង្គកម្ពុជា ដោយចាប់ផ្តើមប្រារព្ធឡើងជាលើកដំបូងនៅឆ្នាំ២០១៥៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក