សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ | ពិធីករកីឡា លោក គន្ធ ជីវ័ន្ធ ទទួលមរណភាពមុននេះបន្តិចនៅឯមន្ទីរពេទ្យប្រទេសថៃ | លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី |

អ្នកបើករថយន្ត LUMBORGHINI បង្កគ្រោះថ្នាក់ចរាចរណ៍ស្លាប់បុរសម្នាក់ ត្រូវបានបញ្ជូនទៅពន្ធនាគាររាជធានីភ្នំពេញ

ភ្នំពេញ៖ ជនសង្ស័យឈ្មោះ FU ZHONG HUA ភេទប្រុស ដែលបើករថយន្ដ LUMBORGHINI ពណ៌ទឹកក្រូច ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ នៅចំណុចមុខក្រុមហ៊ុន SDB មហាវិថីសហពន្ធ័រុស្សី ខណ្ឌពោធិ៍សែនជ័យ បណ្តាលឱ្យអ្នកបើកម៉ូតូស្លាប់ ត្រូវបានតុលាការសម្រេចឃុំខ្លួននៅពន្ធនាគាររាជធានីភ្នំពេញ (PJ)។

យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ទិតសុទ្ធី បូរ៉ាឆាត នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលបានបើកការស៊ើបសួរលើជនត្រូវចោទឈ្មោះ FU ZHONG HUA (ហ្គូ ចុងហ័រ) ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិចិន ត្រូវដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យពីបទ បើកបរដោយធ្វេសប្រហែសខ្ជីខ្ជា មិនប្រុង ប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលបទប្បញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោកតម្រូវបណ្តាលឱ្យស្លាប់អ្នកដទៃ ដោយបើកបរស្ថិតក្នុងស្ថានភាពស្រវឹងដោយមានអត្រាជាតិអាល់កុល ០.៨៦mg/L បង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យអ្នកបើកម៉ូតូស្លាប់។

ចៅក្រមបង្គាប់ឲ្យភ្នាក់ងារមានសមត្ថកិច្ចនៃកងកម្លាំងសាធារណៈធ្វើការនាំខ្លួនជនត្រូវចោទដែលមានឈ្មោះ FU ZHONG HUA (ហ្គូ ចុងហ័រ) នេះទៅពន្ធនាគារ រាជធានីភ្នំពេញ (PJ) ដោយអនុវត្តឲ្យត្រឹមត្រូវតាមច្បាប់ និងឲ្យប្រធានពន្ធនាគាររាជធានីភ្នំពេញ (PJ) ទទួល និងឃុំខ្លួនជននេះរហូតដល់មានបទបញ្ជាថ្មី សម្រេចផ្សេងពីនេះ។ គ្រប់ភ្នាក់ងារកងកម្លាំងសាធារណៈទាំងអស់ សហការអនុវត្តឲ្យបានល្អនៅពេលដីកានេះត្រូវបានបង្ហាញក្នុងករណីចាំបាច់។

គួរឱ្យដឹងដែរថា កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១:០០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តម៉ាក LUMBORGHINI ពណ៌ទឹកក្រូច ពាក់ផ្លាកលេខ កម្ពុជា F.R.999 និងម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប1V-9127 នៅចំណុចមុខក្រុមហ៊ុន SDB មហាវិថីសហពន្ធ័រុស្សី ភូមិប៉ប្រកជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បណ្តាលឱ្យអ្នកបើកម៉ូតូស្លាប់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក