ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

FIFA អញ្ជើញកម្ពុជា និង១៩ ប្រទេសផ្សេងទៀតចូលរួមកម្មវិធីប្រកួត FIFA Series

កីឡា៖ FIFA បានប្រកាសនូវកម្មវិធីប្រកួតមិត្តភាពថ្មីមួយអំឡុងទីផ្សារដោះដូរកីឡាករអន្តរជាតិដែលហៅថា "FIFA Series" ខណៈដែលការប្រកួតដំបូងបង្អស់គ្រោងនឹងចាប់ផ្តើមនៅខែមីនា ខាងមុខនេះ។ គួរឱ្យដឹងថា សម្រាប់ការប្រកួតនេះ FIFA ពុំមានផ្តល់ជាពាន ឬប្រាក់រង្វាន់ណាមួយនោះទេ ដោយការប្រកួតនេះទុកជាការផ្តល់ឱកាសសម្រាប់ក្រុមជម្រើសជាតិនីមួយៗ អាចប្រកួតជាមួយក្រុមជម្រើសជាតិមកពីប្រទេសនៃទ្វីបផ្សេងទៀត ដែលមិនធ្លាប់ប៉ះគ្នា ហើយ FIFA ជាអ្នករ៉ាប់រងចំណាយសម្រាប់ការធ្វើដំណើរ។

ការប្រកួត FIFA Series លើកដំបូងនេះនឹងធ្វើឡើងចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៦ ខែមីនា នៅលើទឹកដីកណ្ដាលចំនួន ៤ ប្រទេសរួមមាន អារ៉ាប៊ីសាអូឌីត (ចំនួន ៨ក្រុម) អាល់ហ្សេរី អាស៊ែបៃហ្សង់ និងស្រីលង្កា ខណៈក្រុមចូលរួមមានចំនួន ២០ប្រទេស។ តំណាង FIFA ថ្លែងថា ការប្រកួតនឹងផ្តល់ឱកាសឱ្យក្រុមជម្រើសជាតិមកពីទ្វីបផ្សេងគ្នាប្រកួតគ្នា និងជាពិសេសផ្តល់ឱកាសឱ្យប្រទេសដែលពុំឆ្លងផុតវគ្គជម្រុះ World Cup។ 

គួរបញ្ជាក់ថា កម្ពុជា ក៏ត្រូវបាន FIFA អញ្ជើញឱ្យចូលរួមក្នុងការប្រកួត FIFA Series នេះផងដែរ ដោយចូលរួមការប្រកួតក្រុម A នៅទឹកដីអារ៉ាប៊ីសាអូឌីត ជាមួយក្រុមជម្រើសជាតិ កាប់វ៉ែរ (Cabo Verde) , ហ្គីណេអេក្វាទ័រ (Equatorial Guinea) និងហ្គីយ៉ាន់ (Guyana) ខណៈក្រុម B នៅទឹកដីអារ៉ាប៊ីសាអូឌីតរួមមានហ្គីណេ, វ៉ានូអាទូ, ប៊ឺមូដា និងប្រ៊ុយណេ។ ដោយឡែក FIFA Series នៅទឹកដីអាល់ហ្សេរី រួមមានអាល់ហ្សេរី (ម្ចាស់ផ្ទះ) , បូលីវី, អង់ដូរ៉ា និងអាហ្វ្រិកខាងត្បូង។ ចំពោះការប្រកួតនៅទឹកដីអាស៊ែបៃហ្សង់ រួមមានអាស៊ែបៃហ្សង់, ម៉ុងហ្គោលី, តង់ហ្សានី និងប៊ុលហ្គារី និងចុងក្រោយគេនៅស្រីលង្ការួមមាន ស្រីលង្កា, ប៉ាពួញូហ្គីណេ, ប៊ូតង់ និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក