ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចសង្ឃ នន្ទ ង៉ែត ទទួលភារកិច្ចជាសម្តេចមហាសង្ឃរាជស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ក្រោយសម្តេចព្រះមហាសង្ឃរាជ ទេព វង្ស យាងចូលទិវង្គត

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា លោក ចាយ បូរិន នាយប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានចេញសេចក្តីសម្រេច ដោយប្រគល់ភារកិច្ចថ្វាយ-ប្រគេន សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត ជាសម្តេចព្រះសង្ឃរាជស្តីទីនៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះសម្តេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត អំ លឹមហេង ទទួលភារកិច្ចជាសម្តេចព្រះសង្ឃនាយកស្តីទីគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា។

សម្តេចមហាសង្ឃរាជ ទេព វង្ស យាងចូលទិវង្គត នាល្ងាចម៉ោង៥ និង៤០នាទីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅវត្តឧណ្ណាលោម ក្នុងព្រះជន្មាយុ ៩៣ព្រះវស្សា។

សម្តេចមហាសង្ឃរាជ ទេព វង្ស ប្រសូតនៅថ្ងៃទី១២ ខែមករា ឆ្នាំ១៩៣២ នៅក្នុងឃុំជ្រាវ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ព្រះអង្គបានបួសនៅក្នងសំណាក់ព្រះឧបជ្ឈាយ៍ព្រះនាម ហ៊ីង ម៉ៅ ពុទ្ធសរ ព្រះសមុហ៍ ព្រះចៅអធិការវត្តរាជបូណ៌ ខេត្តសៀមរាប។ ព្រះអង្គទ្រង់បានបួសជាលើកទី២ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩៧៩ នៅវត្តឧណ្ណាលោម រាជធានីភ្នំពេញ ក្នុងសំណាក់ព្រះឧបជ្ឈាយ៍ បិតសីលោ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក