វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត | ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា | ក្រុមហ៊ុន Lee Li Holdings Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា | ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត |

ប្រធានាធិបតីអាមេរិករំពឹងថា បទឈប់បាញ់នៅតំបន់ហ្គាហ្សាអាចនឹងកើតមាននៅថ្ងៃចន្ទសប្តាហ៍ក្រោយ

សហរដ្ឋអាមេរិក៖ ប្រធានាធិបតីអាមេរិក លោក Joe Biden បានថ្លែងនៅដើមសប្តាហ៍នេះថា លោករំពឹងថានឹងមានបទឈប់បាញ់មួយនៅតំបន់ហ្គាហ្សានឹងត្រូវកើតឡើងនាដើមសប្តាហ៍ក្រោយ។ ខណៈពេលដែលវិបត្តិមនុស្សធម៌កំពុងកើនឡើងខ្លាំងនៅក្នុងទឹកដីប៉ាឡេស្ទីន ក្រុមអ្នកចរចាជាតំណាងមកពីអេហ្ស៊ីប កាតា សហរដ្ឋអាមេរិក បារាំងជាដើម បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការស្វែងរកសន្តិភាព និងបទឈប់បាញ់ក្នុងសង្គ្រាមដែលកំពុងក្ដៅគគុករវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ជាពិសេសគឺការចរចាដើម្បីដោះលែងចំណាប់ខ្មាំងដែលកំពុងជាប់ឃុំឃាំងនៅតំបន់ហ្គាហ្សា។

នៅក្នុងកិច្ចព្រមព្រៀងនេះ គេក៏សង្កេតឃើញមានការចរចាមួយស្ដីពីការដោះលែងចំណាប់ខ្មាំងរបស់អ៊ីស្រាអែលរាប់សិបនាក់ ប្តូរនឹងជនជាតិប៉ាឡេស្ទីនរាប់រយនាក់ដែលកំពុងជាប់ឃុំឃាំងនៅក្នុងទឹកដីអ៊ីស្រាអែល។ អំឡុងទស្សនកិច្ចទៅកាន់ទីក្រុងញូវយ៉ក លោក Biden បាននិយាយទៅកាន់ក្រុមអ្នកសារព័ត៌មានថា៖ "ទីប្រឹក្សាសន្តិសុខជាតិរបស់ខ្ញុំបានប្រាប់ថា ជិតដល់ពេលមែនទែនហើយ! ខ្ញុំសង្ឃឹមថាកិច្ចព្រមព្រៀងបទឈប់បាញ់ អាចនឹងធ្វើឡើងនៅថ្ងៃចន្ទដើមសប្តាហ៍ក្រោយនេះ!"។ 

ដោយឡែក លោក Jake Sullivan បានថ្លែងប្រាប់អ្នកសារព័ត៌មានថា តំណាងដែលចូលរួមពីភាគីជាច្រើន ដោយមិនរាប់បញ្ចូលមេដឹកនាំរ​​បស់ក្រុមហាម៉ាស បានជួបប្រជុំគ្នានៅទីក្រុងប៉ារីសកាលពីចុងសប្តាហ៍មុន និងបានព្រមព្រៀងឯកភាពគ្នាឈានទៅដល់ការសម្រេចលើបទឈប់បាញ់បណ្ដោះអាសន្នមួយ ក៏ដូចជាកិច្ចព្រមព្រៀងក្នុងការដោះលែងចំណាប់ខ្មាំងផងដែរ។ បន្ទាប់ពីកិច្ចប្រជុំនៅឯទីក្រុងប៉ារីស តំណាងមកពីអេហ្ស៊ីប កាតា និងសហរដ្ឋអាមេរិក ក៏បានបន្តជួបប្រជុំគ្នាបន្ថែមនៅឯទីក្រុងដូហា ប្រទេសកាតា ដោយបន្ថែមនូវវត្តមានរបស់តំណាងអ៊ីស្រាអែល និងហាម៉ាស ដោយគ្រប់ភាគីទាំងអស់រំពឹងថាបទឈប់បាញ់អាចនឹងប្រកាសឡើងមុនការចូលមកដល់នៃខែដ៏ពិសិដ្ឋនៃពិធីបុណ្យរ៉ាម៉ាដន របស់សាសនិកឥស្លាម។ 

ប្រភពមួយពីក្រុមសកម្មប្រយុទ្ធហាម៉ាសបានប្រាប់មកកាន់សារព័ត៌មានថា ការកែប្រែមួយចំនួនបានធ្វើឡើងជុំវិញមតិចម្រូងចម្រាស់រវាងភាគី ប៉ុន្តែ "អ៊ីស្រាអែលមិនបានបង្ហាញជំហរសំខាន់ណាមួយលើលក្ខខណ្ឌនៃបទឈប់បាញ់ និងការដកខ្លួនចេញពីតំបន់ហ្គាហ្សានោះទេ"៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក