វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត | ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា | ក្រុមហ៊ុន Lee Li Holdings Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា | ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត |

វៀតណាម ពង្រាយកម្លាំងទ័ពនៅទីក្រុងហូជីមិញដើម្បីអនុវត្តការបិទខ្ទប់យ៉ាងតឹងតែង

វៀតណាម៖ កងកម្លាំងទាហ៊ានវៀតណាម ត្រូវបានដាក់ពង្រាយពាសពេញ តាមដងវិថីនានាក្នុងទីក្រុងហូជីមិញ នៅថ្ងៃចន្ទ ទី២៣ ខែសីហានេះ ដើម្បីជំរុញ និងធានាប្រសិទ្ធិភាពខ្ពស់ក្នុងការអនុវត្តវិធានការបិទខ្ទប់ទីក្រុង ខណៈទីក្រុងដ៏ធំជាងគេរបស់វៀតណាមនេះ បានក្លាយជាចំណុចក្តៅ និងជាទីតាំងសំខាន់នៃការផ្ទុះឡើងនូវវីរុសកូវីដ-១៩ ជាលក្ខណៈសហគមន៍ក្នុងប្រទេសវៀតណាម។

បំរាមបិទខ្ទប់ បានដាក់ឱ្យអនុវត្តយ៉ាងតានតឹងចាប់ពីថ្ងៃចន្ទសប្តាហ៍នេះតទៅ ដោយរដ្ឋាភិបាលតម្រូវឱ្យប្រជាជនស្នាក់នៅតែក្នុងផ្ទះ និងមិនអាចចេញទៅកាន់ទីសាធារណៈឡើយ ត្បិតចំនួនអ្នកឆ្លងកូវីដ-១៩ នៅតែបន្តកើនឡើងខ្ពស់ឥតឈប់ឈរ ក្នុងទីក្រុងដែលមានប្រជាជនជាង ១៣លាននាក់មួយនេះ។

តាមពិតទៅ ទីក្រុងហូជីមិញ បានអនុវត្តវិធានការរឹតត្បិតរយៈពេលជាង ១ខែកន្លងមកហើយ ប៉ុន្តែការដាក់ចេញវិធានការនេះនៅមានភាពធូររលុង ដែលធ្វើឱ្យចំនួនអ្នកឆ្លងនៅតែចោទជាបញ្ហាក្នុងប្រទេស រហូតមានការអនុវត្តវិធានការពង្រាយកម្លាំងទ័ពតែម្តង ដើម្បីប្រាកដថាការអនុវត្តវិធានបិទខ្ទប់លើកនេះមានប្រសិទ្ធិភាពខ្ពស់ និងសំដៅទប់ស្កាត់ និងកាត់បន្ថយឱ្យបាននូវចំនួនអ្នកឆ្លងថ្មីក្នុងសហគមន៍។

ក្រសួងសុខាភិបាលវៀតណាមបានឱ្យដឹងថា ចាប់តាំងពីមានការផ្ទុះឡើងនូវករណីឆ្លងសហគមន៍មក ទីក្រុងហូជីមិញមានអ្នកឆ្លងសរុបប្រមាណ ១៧៦,០០០នាក់ ដោយមានអ្នកស្លាប់ចំនួន ៦,៦៧០នាក់។ ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ក្រសួងសុខាភិបាលវៀតណាមបានបញ្ចូនវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកាជាង ១៤,០០០នាក់ ពីបណ្តាខេត្តក្បែរៗនោះទៅកាន់ទីក្រុងហូជីមិញ ដើម្បីទប់ទល់នឹងចំនួនអ្នកឆ្លងថ្មីដែលបន្តកើនឡើង និងមិនមានសញ្ញាណណាមួយអំពីការថយចុះនៅឡើយ។

ក្រឡេកមកចាប់អារម្មណ៍ពីយុទ្ធនាការនៃការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋវិញ វៀតណាមបានផ្តល់វ៉ាក់សាំងពេញលេញជូនប្រជាជនខ្លួនបានប្រមាណ ១,៨លាននាក់ប៉ុណ្ណោះ ឬស្មើនឹងប្រមាណ ១,៨ភាគរយ នៃចំនួនប្រជាជនសរុបជាង ៩៨លាននាក់៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក