ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីកម្ពុជាធ្វើទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសម៉ាឡេស៉ី

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំប្រតិភូនៃរាជរដ្ឋាភិបាលកម្ពុជាឆ្ពោះទៅប្រទេសម៉ាឡេស៊ី នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈឆ្នាំ២០២៤នេះ។

ជើងយន្តហោះពិសេសនៃរាជរដ្ឋាភិបាលកម្ពុជាបានចាកចេញពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅម៉ោងប្រមាណ ៦និង៤០នាទីព្រឹក។

អមដំណើរសម្ដេចធិបតីរួមមានអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងការបរទេស ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រួមទាំងទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីមួយចំនួន និងតំណាងអ្នករកស៉ីនៅកម្ពុជាផងដែរ។

នៅក្នុងដំណើរទស្សនកិច្ចនោះសម្ដេចនាយករដ្ឋមន្ត្រីនិងចូលថ្វាយបង្គំគាល់ព្រះមហាក្សត្រនៃប្រទេសម៉ាឡេស៊ី ជួបពិភាក្សាការងារជាមួយនឹងប្រធានព្រឹទ្ធសភានិងរដ្ឋសភា ក៏ដូចជាជួបពិភាក្សាការងារពីទំនាក់ទំនងប្រទេសទាំងពីរជាមួយនឹងនាយករដ្ឋមន្ត្រីនៃប្រទេសនេះផងដែរ។

សម្ដេចធិបតីក៏នឹងចូលរួមវេទិកាធុរកិច្ចកម្ពុជាម៉ាឡេស៊ីរួមទាំងជាអធិបតីនៃការចុះ MOU មួយចំនួនរវាងភាគីទាំងពីរ។

សម្ដេចនឹងដឹកនាំប្រតិភូរាជរដ្ឋាភិបាលកម្ពុជាត្រឡប់មកមាតុវិញនៅល្ងាចថ្ងៃដដែលទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក