ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចព្រះមហាសង្ឃរាជ ទេព វង្ស យាងចូលទិវង្គតក្នុងជន្មាយុ៩៣ព្រះវស្សា

ភ្នំពេញ៖ សម្តេចព្រះអគ្គមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស បានយាងចូលទិវង្គតនៅថ្ងៃចន្ទទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ១៧និង៤០នាទី ដោយព្រះជរាពាធក្នុង ជន្មាយុ ៩៣ព្រះវស្សា នៅវត្តឧណ្ណលោម រាជធានីភ្នំពេញ។

ដំណឹងក៏ក្រៀមក្រំនេះ ត្រូវបានក្រសួងធម្មការ និងសាសនា ប្រកាសនៅល្ងាចថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤។

ព្រះសពរបស់សម្តេចព្រះអគ្គមហាសង្ឃរាជ ទេព វង្ស ត្រូវបានតម្កល់ទុកក្នុងវត្តឧណ្ណាលោម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីធ្វើបុណ្យទក្ខិណានុប្បទានឧទ្ទិសព្រះរាជមហាកុសលថ្វាយព្រះវិញ្ញាណក្ខ័ន្ធព្រះសពតាមប្រពៃណីពុទ្ធសាសនា

ខ្មែររហូតដល់ថ្ងៃថ្វាយព្រះភ្លើង ចំពោះកាលបរិច្ឆេទនៃព្រះរាជពិធីថ្វាយព្រះភ្លើងនឹងត្រូវថ្វាយ-ប្រគេន-ជូនដំណឹងនៅពេលក្រោយ។

មុនសម្តេចព្រះអគ្គមហាសង្ឃរាជ ទេព វង្ស ព្រះអង្គសោយទិវង្គត ព្រះអង្គកំពុងព្យាបាលព្រះរោគនៅមន្ទីពេទ្យកាល់ម៉ែត ក្រោយពីមួយរយៈចុងក្រោយនេះព្រះអង្គខ្សោយព្រះកាយពល និងសោយចង្ហាន់បានតិចតួច៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក