ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

យុទ្ធសាស្ត្រដើរទាក់ម៉ូយរបស់សម្ដេចធិបតីកំពុងឱ្យផ្លែផ្កាខណៈម្ចាស់ក្រុមហ៊ុនធំមួយរបស់អាមេរិកមកសិក្សាដោយផ្ទាល់

ភ្នំពេញ៖ នាយកប្រតិបត្តិក្រុមហ៊ុន Jones Group International លោកឧត្តមសេនីយ៍ Jim Jones បានមកធ្វើទស្សនកិច្ចសិក្សាពីសក្ដានុពលនៃការធ្វើវិនិយោគនៅកម្ពុជាដោយផ្ទាល់ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ។

ក្នុងជំនួបជាមួយអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោក Jim Jones បានលើកឡើងថាពីសារៈសំខាន់នៃវិស័យឯកជនចំពោះការអភិវឌ្ឍន៍ប្រទេស ការរក្សាបានស្ថិរភាពសង្គម និងទំនាក់ទំនងកាន់តែល្អរវាងប្រទេសកម្ពុជា-អាមេរិក។ លោកបានកោតសរសើរកម្ពុជាពីការជំនះភាពលំបាកក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនរហូតបានក្លាយជាប្រទេសដែលមានភាពនឹងនរដូចបច្ចុប្បន្ន។

លោកថា៖ «ថ្ងៃនេះយើងជួបគ្នាដើម្បីពិភាក្សាពីតួនាទីសំខាន់នៃទំនាក់ទំនងទ្វេរភាគីជាកណ្ដាល ដើម្បីទទួលស្គាល់ថាការពិភាក្សារបស់យើងបានពង្រីកលើពីប្រតិបត្តិការសេដ្ឋកិច្ចដែលវាជានិមិត្តរូបនៃភាពជាដៃគូយូរអង្វែង និងមិត្តភាពរវាងប្រជាជាតិទាំងពីររបស់យើងលើគោលការណ៍សំខាន់គឺគោរពគ្នា ចែករំលែកភាពរុងរឿង និងសន្ដិសុខជាមួយគ្នា។ ពាណិជ្ជកម្មបម្រើការជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងការទូតសេដ្ឋកិច្ច»។

លោក Jim Jone គឺជាអតីតនាយទាហាននិងជាអ្នកប្រឹក្សាយោបល់អាមេរិកដ៏មានឥទ្ធិពលម្នាក់ និងជានាយកប្រតិបត្តិក្រុមហ៊ុន Jone Group។

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងក្នុងពិធីនោះដោយថាកម្ពុជាស្វាគមន៍ការវិនិយោគពីសហរដ្ឋអាមេរិកនិងជំរុញឱ្យកំណើននៃការវិនិយោគកើនឡើងបន្ថែមទៀតធ្វើយ៉ាងណាឱ្យលើសពី ១ពាន់លានដុល្លារអាមេរិកផងដែរ។

លោកថា៖ «ក្នុងពេលបច្ចុប្បន្ន ពាណិជ្ជកម្មរវាងកម្ពុជានិងអាមេរិកមានសក្ដានុពលយ៉ាងធំសម្បើម ប៉ន្ដែមានផ្ទាំងបាំងឱកាស និងបញ្ហាប្រឈមដែលត្រូវដោះស្រាយចំពោះកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូររវាងប្រទេសទាំងពីរ»។

របាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបង្ហាញថាអាមេរិកគឺជាទីផ្សារធំមួយរបស់ខ្លួនដែលទំនិញជិត ៤០ភាគរយនៃទំនេញនាំចេញសរុបរបស់កម្ពុជាគឺទៅកាន់ទីផ្សារសហរដ្ឋអាមេរិក។

គួរឱ្យដឹងដែរថាការធ្វើទស្សនកិច្ចរបស់ម្ចាស់ក្រុមហ៊ុនដ៏ធំរបស់អាមេរិកមួយនេះគឺបន្ទាប់ពីលោក Jim Jones បានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចធិបតី ហ៊ុន ម៉ាណែត នាទីក្រុងញ៉ូវយ៉កកាលពីខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅដែលធ្វើឱ្យលោកចាប់អារម្មណ៍ការវិនិយោគនៅកម្ពុជាជាពិសេសចង់ត្រលប់មកឃើញកម្ពុជាឡើងវិញផងដែរបន្ទាប់ពី ៥០ឆ្នាំកន្លងទៅ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក