វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត | ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា | ក្រុមហ៊ុន Lee Li Holdings Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា | ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត |

មន្ត្រីក្រសួងកសិកម្មទទួលបានការផ្សព្វផ្សាយចំណេះដឹងវិជ្ជាសង្គ្រោះបឋម ពីកាកបាទក្រហមកម្ពុជា

ភ្នំពេញ៖ មន្ត្រី បុគ្គលិក ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបានការផ្សព្វផ្សាយចំណេះដឹងវិជ្ជាសង្គ្រោះបឋម ពីកាកបាទក្រហមកម្ពុជា ដើម្បីអាចជួយសង្គ្រោះបឋមជាការចាំបាច់ក្នុងការជួយសង្គ្រោះជនរងគ្រោះ។

កាកបាទក្រហមកម្ពុជា បានរៀបចំការផ្សព្វផ្សាយចំណេះដឹងអំពីវិជ្ជាសង្គ្រោះបឋម ដល់មន្ត្រី បុគ្គលិក ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅអគារផ្ការំដួល សាលប្រជុំសែនពិដោរ នាទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

គោលបំណងនៃការផ្សព្វផ្សាយវិជ្ជាសង្គ្រោះបឋម ពង្រីកវិសាលភាពឱ្យបានទូលំទូលាយផ្តល់នូវចំណេះដឹងដល់មន្រ្តី បុគ្គលិក កម្មករ ក្រសួង មន្ទីរ ស្ថាប័ន និងក្រុមហ៊ុននានា ស្របតាមទិសដៅយុទ្ធសាស្ត្ររបស់កាកបាទក្រហមកម្ពុជា ឆ្នាំ២០២១- ២០៣០ ធ្វើយ៉ាងណាឱ្យក្នុងមួយគ្រួសារមាន១នាក់ យល់ដឹងពីវិជ្ជាសង្គ្រោះបឋម តាមប្រសាសន៍សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

កាកបាទក្រហមកម្ពុជាបញ្ចាក់ថា ចំណេះដឹងវិជ្ជាសង្រ្គោះបឋម អាចជួយសង្គ្រោះបឋមជាការចាំបាច់ក្នុងការជួយ សង្គ្រោះជនរងគ្រោះ អ្នករងរបួសនៅកន្លែងការងារដែលជួបប្រទះជាញឹកញាប់ គ្រោះថ្នាក់ផ្សេងៗមួយចំនួនដូចជា គ្រោះថ្នាក់ចរាចរណ៍ សន្លប់ ការរងរបួសហូរឈាម ការបាក់ឆ្អឹង រលាក និងការបញ្ជូនជនរងគ្រោះមិនបានត្រឹមត្រូវ ជាហេតុធ្វើឱ្យជនរងគ្រោះ មានសភាពកាន់តែធ្ងន់ធ្ងរឈានដល់ការបាត់បង់បង់ជីវិតបាន។

ទន្ទឹមនោះ ក្នុងជីវភាពរស់នៅជាប្រចាំថ្ងៃរបស់មនុស្សត្រូវការសេវាកម្មសង្គ្រោះបឋម ជាការចាំបាច់បំផុតក្នុងការជួយសង្គ្រោះជនរងគ្រោះ អ្នករងរបួស ឬអ្នកជំងឺដោយសារមូលហេតុផ្សេងៗ មុនពេលគ្រូពេទ្យមកជួយ ឬមុនបញ្ជូនទៅកាន់មន្ទីរពេទ្យ។

គួរឱ្យដឹងដែរថា ក្នុងរយៈពេល១០ឆ្នាំ កាកបាទក្រហមកម្ពុជា បានរៀបចំបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋម មិនគិតកម្រៃជូនអ្នកស្ម័គ្រចិត្ត យុវជន កក្រក មន្ត្រីប្រត្តិបត្តិ និងមន្ត្រីរាជការ សរុប១,៤៤៣វគ្គ មានអ្នកចូលរួម ៥៨ ១១២នាក់, បានផ្សព្វផ្សាយវិជ្ជាសង្គ្រោះបឋមជូនសាធារណៈជន តាមសហគមន៍ និងមន្ត្រីរាជការ មានអ្នកចូលរួមសរុប ១០២ ៦៧៨នាក់, សកម្មភាពជួយសង្គ្រោះបឋម និងបញ្ជូនទៅមណ្ឌលសុខភាពចំនួន ១៧ ៥២០នាក់ , សកម្មភាពបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបង់ថ្លៃចំនួន៨១០វគ្គ មានអ្នកចូលរួមសរុប ១៩ ៤៣៥នាក់, សកម្មភាពប្រារព្ធទិវាពិភពលោកសង្គ្រោះបឋមជូនសាធារណៈជន តាមសហគមន៍ និងម ន្ត្រីរាជការ ដើម្បីបញ្ជ្រាបការយល់ដឹងវិជ្ជាសង្គ្រោះបឋម ដោយមានអ្នកចូលរួមសរុប ៦ ៧២៨នាក់, ការងារផ្សព្វផ្សាយវិជ្ជាសង្គ្រោះបឋមតាមប្រព័ន្ធអនឡាញក្នុងបរិបទកូវីដ-១៩ សរុបចំនួន ៥០ ០០០នាក់ ផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក