ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ចិនប្រឆាំងដាច់អហង្ការចំពោះការដាក់ទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិកលើក្រុមហ៊ុនចំនួន ៨

អន្តរជាតិ៖ ក្រសួងពាណិជ្ជកម្មចិនបានឱ្យដឹងនៅថ្ងៃទី២៦ ខែកុម្ភៈនេះថា រដ្ឋាភិបាលចិនបានប្រកាសប្រឆាំងយ៉ាងដាច់អហង្ការទៅកាន់សហរដ្ឋអាមេរិក ដែលបានប្រកាសពីការដាក់ទណ្ឌកម្មលើក្រុមហ៊៊ុន និងសហគ្រាសរបស់ខ្លួន ក្រោមហេតុផលនៃការអះអាងថាក្រុមហ៊៊ុន និងសហគ្រាសទាំងនោះមានជាប់ពាក់ព័ន្ធជាមួយរដ្ឋាភិបាលរុស្សី។

នៅលើគេហទំព័ររបស់ខ្លួន ក្រសួងពាណិជ្ជកម្មចិនអះអាងថាប្រទេសចិននឹងចាត់វិធានការចាំបាច់ដើម្បីការពារយ៉ាងម៉ឺងម៉ាត់នូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុន និងសហគ្រាសចិនទាំងអស់។

គួរបញ្ជាក់ថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក ចូ បៃដិន កាលពីថ្ងៃសុក្រកន្លងទៅ បានប្រកាសអំពីការរឹតបន្តឹងលើវិស័យពាណិជ្ជកម្មថ្មីមួយទៅលើអង្គភាព ក្រុមហ៊ុន និងសហគ្រាសសរុបចំនួន៩៣ របស់ប្រទេសរុស្ស៊ី ចិន តួកគី អារ៉ាប់រួម កៀហ្ស៊ីស៊ីស្ថាន ឥណ្ឌា និងកូរ៉េខាងត្បូង ក្រោមហេតុផលថាអង្គភាព ក្រុមហ៊ុន និងសហគ្រាសទាំងនោះបានផ្តល់ការគាំទ្រចំពោះរុស្សីនៅក្នុងបញ្ហាសង្គ្រាមអ៊ុយក្រែន។ 

ការដាក់ចេញនូវទណ្ឌកម្ម និងការរឹតបន្តឹងលើផ្នែកពាណិជ្ជកម្មនេះធ្វើឡើងនៅមួយថ្ងៃប៉ុណ្ណោះ ពោលគឺថ្ងៃទី២៣ ខែកុម្ភៈ មុនការឈានដល់ខួបគម្រប់ ២ឆ្នាំនៃការឈ្លានពានមកលើទឹកដីអ៊ុយក្រែនពីសំណាក់កងកម្លាំងរុស្សីនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដោយក្នុងនោះក្រុមហ៊ុន និងសហគ្រាសដែលរងបំរាមថ្មីនេះមានក្រុមហ៊ុនរបស់ចិនចំនួន ៨, របស់រុស្សីចំនួន ៦៣, របស់តួកគីចំនួន ១៦ និង ៤ក្រុមហ៊ុនរបស់អារ៉ាប់រួម៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក