ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រដ្ឋបាលខេត្តបាត់ដំបង បំភ្លឺព័ត៌មានពាក់ព័ន្ធនឹងច្រាំងស្ទឹងសង្កែដែលបានបាក់ស្រុត

បាត់ដំបង៖ បន្ទាប់ពីមានបណ្តាញសង្គមបង្ហោះពីការបាក់ស្រុតច្រាំងស្ទឹងសង្កែ រដ្ឋបាលខេត្តបាត់ដំបងចេញសេចក្តីបំភ្លឺព័ត៌មាន បញ្ចាក់ថារដ្ឋបាលខេត្តបានទម្លាក់កម្ពស់ទឹកស្ទឹងសង្កែ ដើម្បីសាងសង់ស្ថានីយបូមទឹកនៅសម្រាប់ផ្គត់ផ្គង់រោងចក្រ ផលិតកម្មទឹកស្អាត ដែលបង្កឱ្យទីតាំងខ្លះមានការបាក់ស្រុត។

សេចក្តីបំភ្លឺរបស់រដ្ឋបាលខេត្តបាត់ដំបង នាថ្ងៃតី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ រដ្ឋបាលខេត្ត បានទម្លាក់កម្ពស់ទឹកស្ទឹងសង្កែ ដើម្បីសាងសង់ស្ថានីយបូមទឹកនៅសម្រាប់ផ្គត់ផ្គង់រោងចក្រ ផលិតកម្មទឹកស្អាត ដែលជាជំនួយហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍ (AFD) និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា មានសមត្ថភាពផលិតទឹកស្អាតបាន ៥០ ០០០ ម៉ែត្រគូប ក្នុងមួយថ្ងៃ ដែលមានទីតាំងស្ថិតនៅភូមិកំពង់សីមា សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

រដ្ឋបាលខេត្តបានឱ្យដឹងថា ដោយសារបន្ទាប់ពីការទម្លាក់កម្ពស់ទឹករួច យើងពិនិត្យឃើញថាច្រាំង ស្ទឹងដែលទើបនឹងកសាងរួច មានកន្លែងខ្លះត្រូវបាក់ស្រុត ដែលកន្លងមកក្រុមហ៊ុន បានខិតខំធ្វើការកសាង យ៉ាងយកចិត្តទុកដាក់ចំពោះទីតាំងច្រាំងស្ទឹងដែលធ្លាប់តែបាក់ស្រុតនេះ ដោយកាយយកដីស្អុយចេញ និងចាក់បំពេញដីឥដ្ឋ និងក្រាលដុំថ្មដោយកិនបង្ហាប់តាមស្រទាប់នីមួយៗ។

រដ្ឋបាលខេត្តបាត់ដំបង បានបញ្ចាក់ថា ច្រាំងស្ទឹងដែលបាក់ស្រុតនេះ ស្ថិតក្នុងអំឡុងពេលសុពលភាពជួសជុលថែទាំរបស់ក្រុមហ៊ុននៅឡើយ ដូចនេះក្រុមហ៊ុន នឹងបន្តសិក្សា លក្ខណៈបច្ចេកទេសបន្ថែមទៀត ដើម្បីរៀបចំជួសជុលច្រាំងស្ទឹងឡើងវិញ ហើយរដ្ឋបាលខេត្ត នឹងពិនិត្យ តាមដានយ៉ាងយកចិត្តទុកដាក់ចំពោះលក្ខណៈបច្ចេកទេស ដែលក្រុមហ៊ុននឹងបន្តធ្វើការជួសជុលឡើងវិញ នៅពេលខាងមុខនេះ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក