ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រាក់រង្វាន់ជាង ៧៨ម៉ឺនដុល្លារត្រូវបានប្រគល់ជូនអត្តពលិកជ័យលាភីដែលបានប្រកួតលើឆាកអន្តរជាតិ

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាបានប្រគល់ទឹកប្រាក់ប្រមាណជាង ៣ ១៩៩លានរៀល ស្មើនឹងប្រមាណ ៧៨ម៉ឺនដុល្លារអាម៉េរិក ដល់អត្តពលិកដែលទទួលមេដាយពីសំរឹទ្ធ ដល់មាស ក្នុងការប្រកួតកីឡាលើឆាកអន្តរជាតិនានា។

ការប្រគល់នេះធ្វើឡើងនៅវិមានសន្ដិភាព នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយនាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីសំណេះសំណាល និងប្រគល់ប្រាក់រង្វាន់ជ័យលាភីជូនជ័យលាភីមេដាយមាស ប្រាក់ និងមេដាយសំរឹទ្ធិ គ្រូបង្វឹក និងគ្រូជំនួយ ក្នុងការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ ជើងឯកអាស៊ី ជើងឯកពិភពលោក និងការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ីអាគ្នេយ៍ហ្គេមលើកទី២០។

អត្តពលិកដែលបានទទួលបានរង្វាន់លើកទឹកចិត្តនេះបានបង្ហាញអារម្មណ៍សប្បាយចិត្ត មានអារម្មណ៍កក់ក្ដៅ និងជំរុញលើកទឹកចិត្តឱ្យខិតខំបន្តទៀត។

កីឡាការិនីវ៉ូវៀតណាម កញ្ញា ខន ច័ន្ទសុភ័កនាថ បានលើកឡើងថា៖ «ខ្ញុំពិតជាមានអារម្មណ៍ថារំភើបហើយក៏សប្បាយចិត្តខ្លាំងមែនទែនដែលមានឱកាសទទួលប្រាក់រង្វាន់ពីសម្ដេចផ្ទាល់ អរគុណដល់រាជរដ្ឋាភិបាលដែលផ្ដល់ការលើកទឹកចិត្តដល់កីឡាករកីឡាការិនីដែលដែលទទួលបានមេដាយរហូតមក»។

សម្តេចធិបតី បានកោតសសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំក្រសួងអប់រំ ប្រធានសហព័ន្ធកីឡាជាតិ ជាពិសេសគ្រូបង្វឹក កីឡាករទាំងអស់ ដែលបានរួមកម្លាំងគ្នា ប្រកបដោយស្មារតី ទទួលខុសត្រូវ និងការប្តេជ្ញាចិត្តខ្ពស់ រហូតទទួលបានជ័យជម្នះ និងសមិទ្ធផលគួរជាទីមោទនៈ ជូនជាតិមាតុភូមិ។

សម្ដេចថា៖ «ខុសពីពេលដែលខ្ញុំនៅជាយុវជននៅរៀនកាលនោះយើងបានត្រឹមមើលទូរទស្សន៍ទេ! ឃើញកីឡាករប្រទេសគេផ្សេងចូលរួមប្រកួតបានមេដាយ។ កាលនោះយើងមិនទាន់មានឱកាសចូលរួមប្រកួតក៏មិនទាន់មានឱកាសដោយមិននិយាយពីចំនួនមេដាយដែលទទួលបានអ៊ីចឹងនេះជាចំនួនសំខាន់ណាស់ក្នុងជំនាន់នេះមិនថាច្រើនជំនាន់វាជារឿងចាំបាច់ដែលយើងត្រូវមានហើយនេះហើយជាផលនៃផ្លែផ្កាសន្ដិភាពដែលយើងមាន»។

សម្តេចធិបតីសង្ឃឹមថា កីឡាករកម្ពុជានឹងខិតខំហ្វឹកហាត់បង្កើនសមត្ថភាពក្នុងការប្រកួតលើកក្រោយៗទៀត ដើម្បីដណ្ដើមយកជ័យជម្នះជូនជាតិឲ្យបានកាន់ច្រើនទៀត។

យោងតាមរបាយការណ៍របស់រដ្ឋមន្ត្រីក្រសួងអប់រំកន្លងទៅកម្ពុជាបញ្ជូនកីឡាករទៅប្រកួតជាលក្ខណៈអន្តរជាតិលើ១១ ប្រភេទកីឡារួមមាន៖ កីឡាជឺជីតស៊ូ កីឡាតេក្វាន់ដូ WT កីឡាហែលទឹក និងកីឡាទូកក្ដោង និងបានបញ្ជូន ៥ប្រភេទកីឡា ទៅចូលរួមប្រកួតកីឡាសាកលវិទ្យាល័យអាស៊ីអាគ្នេយ៍ហ្គេមលើកទី២០ នៅប្រទេសថៃរួមមាន៖ ប៉េតង់ តេក្វាន់ដូ WT គុនដាវ អត្ដពលកម្ម និងការ៉ាតេ ដែលលទ្ធផលទទួលបានមេដាយមាស៣០ មេដាយប្រាក់៤២ និងមេដាយសំរឹទ្ធ ៦០គ្រឿង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក