ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

រដ្ឋមន្រ្តីមហាផ្ទៃរម្លឹកថ្នាក់ដឹកនាំក្រោមឱវាទឱ្យមានភាពស្មោះត្រង់ ក្នុងការធ្វើតេសរកសារធាតុញៀនចំពោះមន្ត្រីនគរបាលជាតិ

កណ្ដាល៖ ប្រមុខក្រសួងមហាផ្ទៃបាន រម្លឹកថ្នាក់ដឹកនាំក្រោមឱវាទមានភាពស្មោះត្រង់ ក្នុងការធ្វើតេសរកសារធាតុញៀនក្នុងចំណោមមន្ត្រី និងការងារផ្សេងៗទៀត មិនត្រូវឱ្យមានចន្លោះប្រហោង ឬភាពឆកល្វែងកើតមានដោយងាយៗ ឡើយក្នុងយុទ្ធនាការធ្វើតេស្តរកសារធាតុញៀនលើមន្រ្តីនគរបាលជាតិ។

ក្នុងពិធីបិទសន្និបាត និងសម្ពោធសមិទ្ធផលនៅបណ្ឌិត្យសភានគរបាលកម្ពុជា នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានរម្លឹកដល់ថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់អង្គភាពនគរបាលជាតិ ត្រូវមានភាពស្មោះត្រង់ក្នុងការងារនេះ ក៏ដូចជាការងារផ្សេងទៀតក្នុងវិជ្ជាជីវៈជាមន្ត្រី។

លោក ស សុខា បានក្រើនរំលឹកកុំឱ្យថ្នាក់ដឹកនាំស្នងការដ្ឋាន និងអង្គភាពចំណុះក្រសួងមហាផ្ទៃ បិទបាំងករណីរកឃើញមន្រ្តីមានសារធាតុញៀន ឬមន្ត្រីប្រើប្រាស់គ្រឿងញៀន ដោយសារតែការទទួលបានផលប្រយោជន៍ ឬការយោគយល់ដល់មន្រ្តីជិតដល់អាយុចូលនិវត្តន៍ជាដើម និងបានផ្ដាំផ្ញើកុំឱ្យមានការព្រួយបារម្ភខ្លាចបាត់មន្រ្តី ពីព្រោះក្រសួងនឹងផ្ដល់ចំនួនក្របខ័ណ្ឌថ្មីជំនួសឱ្យអ្នកចាស់ដែលបានបណ្ដេញចេញ។

ជាមួយគ្នានោះដែរ រដ្ឋមន្រ្តីមហាផ្ទៃ ក៏បានណែនាំឱ្យថ្នាក់ដឹកនាំ និងមន្រ្តីក្រោមឱវាទក្រសួងមហាផ្ទៃទាំងអស់ ទាំងមន្រ្តីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្រ្តីពន្ធនាគារ យកចិត្តទុកដាក់គោរពពេលវេលាបំពេញការងារឱ្យបានត្រឹមត្រូវ និងបានណែនាំឱ្យអគ្គនាយកដ្ឋានធនធានមនុស្សអនុវត្តគ្រប់យន្តការ និងមធ្យោបាយ ដើម្បីធានាថាមន្រ្តីទាំងអស់ពិតជាបានមកបំពេញការងារត្រឹមត្រូវ ស្របតាមច្បាប់ និងគោលការណ៍របស់អង្គភាព។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស សុខា បានបញ្ជាក់ថា នៅក្នុងអាណត្តិទី៧ នៃរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងមហាផ្ទៃនៅតែបន្តយកចិត្តទុកដាក់ខ្ពស់ និងគាំទ្រដល់កម្មវិធីកំណែទម្រង់របស់បណ្ឌិត្យសភានគរបាលកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្សឱ្យបានគ្រប់គ្រាន់ ក្នុងជួរកងកម្លាំងនគរបាលជាតិ ឱ្យមានសមត្ថភាពនិងជំនាញវិជ្ជាជីវៈពិតប្រាកដ ដើម្បីរក្សាសន្តិសុខ សណ្ដាប់ ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ឱ្យបានល្អប្រសើរជូនជាតិនិងប្រជាពលរដ្ឋ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក