ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តយកចិត្តទុកដាក់ខ្ពស់អភិវឌ្ឍលើវិស័យកីឡាឱ្យកាន់តែរីកចម្រើន

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាលនឹងបន្តយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍវិស័យកីឡា ដើម្បីពង្រឹងសមត្ថភាពកីឡាករ និងកីឡាការិនីឱ្យកាន់តែខ្លាំងពូកែបន្ថែមទៀតក្នុងការប្រកួតដណ្តើមជ័យជម្នះជូនជាតិមាតុភូមិ។

សម្តេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលក៏បាន និងកំពុងយកចិត្តទុកដាក់អភិវឌ្ឍលើវិស័យអប់រំកីឡា តាមរយៈការជំរុញការលើកទឹកចិត្ត និងការផ្តល់ការឧបត្ថម្ភគាំទ្រក្នុងរូបភាព ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ការគាំទ្រលើការលេងកីឡា និងការបំពាក់ឧបករណ៍កីឡានៅតាមទីសាធារណៈដើម្បីបំផុសប្រជាជនឱ្យស្រឡាញ់កីឡា និងលេងកីឡា។

បើតាមសម្តេចធិបតី វិស័យកីឡានាពេលបច្ចុប្បន្នមានការរីកចម្រើន និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងសង្គមកម្ពុជា ដោយកីឡាត្រូវបានមហាជនទទួលស្គាល់គាំទ្រពីពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈដោយមិនគិតពីពណ៌សម្បុរ និងនិន្នាការនយោបាយ។ បន្ថែមពីនេះវិស័យកីឡា ក៏បានរឹតចំណងទំនាក់ទំនងការទូតជាមួយបណ្តាប្រទេស។

សម្តេចធិបតី សង្ឈឹមថា កីឡាករ និងកីឡាការិនីនឹងបន្តខិតខំប្រឹងប្រែង ជាប់មិនដាច់ក្នុងការហ្វឹកហាត់សមត្ថភាពនៅក្នុងការត្រៀមខ្លួនប្រកួតលើកក្រោយៗទៀតក្នុងការដណ្តើមមេដាយឱ្យកាន់តែច្រើនបន្ថែមទៀតជូនមាតុភូមិកម្ពុជា។

សម្តេចធិបតីបានណែនាំឱ្យក្រសួងអប់រំ យុវជន និងកីឡា ដែលជាសេនាធិការ ត្រូវបន្តគាំទ្រលើវិស័យកីឡា កីឡាករ និងកីឡាការិនីទាំងផ្នែកស្មារតី និងថវិកា ជាពិសេសអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធបន្តចួលរួមឧបត្ថម្ភគាំទ្រដល់វិស័យអប់រំឱ្យកាន់តែរីកចម្រើន និងមាននិរន្តភាព។

ជាមួយគ្នានេះសម្តេចធិបតីបានណែនាំឱ្យក្រសួងអប់រំបន្តពង្រឹងការប្រកួតជើងឯកជាតិ និងអន្តរជាតិ និងការប្រកួតកីឡាថ្នាក់ជាតិដើម្បីអភិវឌ្ឍសមត្ថភាពកីឡាករ និងកីឡាការិនីកាន់តែប្រសើរ និងជ័យជម្នះបន្ថែមទៀត។

សម្តេចធិបតីបានថ្លែងបែបនេះនៅក្នុងពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលជូនដល់ជ័យលាភីមេដាយមាស មេដាយប្រាក់ និងមេដាយសំរិទ្ធ គ្រូបង្វឹក និងគ្រូជំនួយ ពីការប្រកួតកីឡាជ្រើសរើសជើងឯកពិភពលោក ជើងឯកអាស៊ីអាគ្នេយ៍ ជើងឯកអាស៊ី និងការប្រកួតជ្រើសរើសជើងឯកសាកលវិទ្យាល័យអាស៊ាន នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក