ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សប្ដាហ៍នេះ ក្មេងទំនើងដែលនគរបាលឃាត់ខ្លួនបានថយចុះ ១០នាក់ ធៀបនឹងសប្ដាហ៍មុន

ភ្នំពេញ៖ រយៈពេលពេញមួយសប្ដាហ៍ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលជាតិ បានឃាត់ខ្លួនក្មេងទំនើងសរុបចំនួន ៤០នាក់ ក្នុងកណីដែលបានកើតឡើងចំនួន ៤០ករណី។ នេះបើតាមលោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

លោក ទូច សុឃៈ បានឱ្យដឹងថាកាលពីសប្ដាហ៍មុន សមត្ថកិច្ចបានបង្ក្រាបករណីក្មេងទំនើងចំនួន ២២ករណី និងបានឃាត់ខ្លួនក្មេងទំនើងចំនួន ៥០នាក់។ លោកបន្ថែមថា ក្នុងរយៈពេលចុងក្រោយនេះ ករណីក្មេងទំនើងនៅតាមមូលដ្ឋានបានថយចុះគួរឱ្យកត់សម្គាល់។

លោកបានលើកឡើងថា ប្រមុខក្រសួងមហាផ្ទៃកម្ពុជា លោក ស សុខា បានដៅយកការដោះស្រាយបញ្ហាក្មេងទំនើងក្នុងសង្គមជាការងារអាទិភាពដែលត្រូវយកចិត្តទុកដាក់អនុវត្តចាប់ពីដើមនីតិកាលទី៧នេះ ខណៈការងារនេះ បានដើរប្រទាក់ក្រឡាគ្នានិងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានអំពាវនាវដល់មាតាបិតា និងអាណាព្យាបាលទាំងអស់ យកចិត្តទុក ដាក់អប់រំសីលធម៌ សុជីវធម៌ និងគុណធម៌ដល់កូនចៅឱ្យបានជាប្រចាំ ហើយយុវជនទាំងអស់ត្រូវ ចៀសឱ្យឆ្ងាយពីគ្រឿងញៀន និងត្រូវចូលរួមផ្សព្វផ្សាយគ្រោះថ្នាក់នៃគ្រឿងញៀនឱ្យបានទូលំទូលាយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក