ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

កម្ពុជា-ឡាវ ឯកភាពគ្នាក្នុងការកំណត់បង្គោលព្រំដែនឱ្យបានចប់សព្វគ្រប់ឆាប់ៗខាងមុខនេះ

ភ្នំពេញ៖ អនុប្រធានទី១រដ្ឋសភា កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានទទួលជួបគណៈប្រតិភូរដ្ឋសភាឡាវពិភាក្សាការងារនៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយកិត្តិសេដ្ឋាបណ្ឌិត ជាម យៀបបានលើកឡើងពីការជំរុញឱ្យប្រទេសទាំងពីរ កម្ពុជា-ឡាវ គឺចាំបាច់ត្រូវឯកភាពគ្នាក្នុងការកំណត់បង្គោលព្រំដែន ឬខណ្ឌសីមា ឱ្យបានចប់សព្វគ្រប់ នៅពេលខាងមុខឆាប់ៗនេះ។

កិត្តិសេដ្ឋាបណ្ឌិតអនុប្រធានទី១រដ្ឋសភា បានជម្រាបជូន គណៈប្រតិភូរដ្ឋសភាឡាវ ថារាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ដែលមានឥស្សរជនវ័យក្មេងដឹកនាំមានសមត្ថភាពគ្រប់គ្រាន់ គឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ដែលសម្តេច បានជំរុញឱ្យមានកិច្ចការពារថែរក្សាអោយបានជាដាច់ខាត នូវសុខសន្តិភាព និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋប្រកបដោយសមធម៌ តាមរយៈយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។

កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍ទៀតថា ក្នុងរយៈពេលជាង៥ខែកន្លងទៅ តំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភាបានបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនក្នុងការបម្រើជាតិ និងប្រជាជនទទួលបានលទ្ធផលគួរជាទីមោទនភាពបំផុត។ ក្រៅពីបំពេញតួនាទី និងភារកិច្ចជាតំណាងរាស្រ្តក្នុងការពិភាក្សាអនុម័ត ច្បាប់ តំណាងរាស្ត្រ បានចុះមូលដ្ឋានដើម្បីរាយការណ៍ និងផ្សព្វផ្សាយនូវលទ្ធផលនៃសម័យប្រជុំរដ្ឋសភា ព្រមទាំងការងារថ្មីៗមួយចំនួនទៀត។ ក្រៅពីនេះសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ក៏បានដឹកនាំរដ្ឋសភា ព្រះរាជាណាចក្រកម្ពុជា ចូលរួមក្នុងការងារការទូតរដ្ឋសភាយ៉ាងទូលំទូលាយផងដែរ។

 សមាជិកគណៈអចិន្រ្តៃយ៍ និងជាប្រធានគណៈកម្មាធិការ កិច្ចការជនជាតិភាគតិច លោក ខាំចាន់ សុដាប៉ាសឺត បានលើកឡើងថា បេសកកម្មរបស់គណៈប្រតិភូរដ្ឋសភាឡាវ នាពេលនេះ គឺដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសស្ថាប័ននីតិប្បញ្ញត្តិ ឡាវនិងកម្ពុជា។

ទន្ទឹមនឹងនោះលោក ក៏ចង់សិក្សាស្វែងយល់ ជាមួយគណៈកម្មការអប់រំ យុវជនកីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភាកម្ពុជា ដើម្បីផ្លាស់ប្តូរបទពិសោធគ្នាទៅវិញទៅមក ក្នុងការអភិវឌ្ឍន៍វិស័យទាំងនោះ អោយមានការរីកចម្រើនឡើង។

គួរជម្រាបឱ្យដឹងថា ព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសឡាវ មានប្រវែង ៥៤០គីឡូម៉ែត្រ និងត្រូវបោះបង្គោលព្រំដែន ១៤៥បង្គោល៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក