ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ហុងគ្រីអាចនឹងផ្តល់សច្ចាប័នចុងក្រោយលើការឯកភាពឱ្យស៊ុយអែតចូលជាសមាជិកនៃអង្គការណាតូ (NATO)

អន្តរជាតិ៖ ប្រទេសហុងគ្រីត្រូវបានគេរំពឹងថានឹងផ្តល់សច្ចាប័នលើការស្នើសុំចូលជាសមាជិកណាតូ (NATO) របស់ស៊ុយអែតនៅថ្ងៃចន្ទនេះ ដែលកន្លងមកហុងគ្រីគឺជាឧបសគ្គដ៏ធំមួយក្នុងការចូលជាសមាជិកនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើងរបស់ស៊ុយអែត ខណៈកន្លងមកប្រទេសនេះគឺជាប្រទេសអព្យាក្រឹត្យរាប់ចាប់តាំងពីក្រោយសង្គ្រាមលោកលើកទីពីរមក។ 

ការបោះឆ្នោតអនុម័តក្នុងសភាហុងគ្រី ត្រូវគេជឿជាក់ថានឹងឯកភាពលើសំណើរបស់ស៊ុយអែត បន្ទាប់ពីនាយករដ្ឋមន្រ្តីស៊ុយអែតគឺលោក Ulf Kristersson បានធ្វើដំណើរទស្សនកិច្ចទៅកាន់ហុងគ្រីកាលពីថ្ងៃសុក្រ ជាពេលដែលប្រទេសទាំងពីរបានចុះកិច្ចព្រមព្រៀងសព្វាវុធរួមគ្ន។ អ្វីដែលបានឃើញនេះត្រូវបានគេចាត់ទុកថាជាជំហានឆ្ពោះទៅរកបញ្ចប់ការពន្យារពេលជាច្រើនខែនៃការស្នើសុំរកការពង្រឹងសន្តិសុខរបស់ស៊ុយអែត។ 

គួរបញ្ជាក់ថា រដ្ឋាភិបាលរដ្ឋធានី ស្តុកហូម (Stockholm) បានបោះបង់ចោលគោលនយោបាយមិនចូលបក្សសម្ព័ន្ធរបស់ខ្លួន ដើម្បីធានាសុវត្ថិភាពខ្ពស់ជាងមុន ដោយងាកទៅរកអង្គការ NATO បន្ទាប់ពីមានការឈ្លានពានទ្រង់ទ្រាយធំពីសំណាក់រុស្សីទៅលើប្រួទេសអ៊ុយក្រែនកាលពីឆ្នាំ២០២២ កន្លងទៅ។ ប្រសិនបើស៊ុយអែតត្រូវបានអនុម័តឱ្យចូលជាសមាជិកនៃអង្គការ NATO ពិតមែននោះ មានន័យថាស៊៊ុយអែតនឹងក្លាយជាសមាជិកទី៣២ បន្ទា​ប់ពីហ្វាំងឡង់ ហើយវាផ្ទុយនឹងការគោលបំណងរបស់ពូទីន ដែលព្យាយាមកុំឱ្យប្រទេសលោកលិចចូលជាសមាជិកនៃសម្ព័ន្ធភាព NATO។ 

ក្រោយពីហ្វាំងឡង់ត្រូវបានប្រកាសចូលជាសមាជិកណាតូកាលពីឆ្នាំមុន ស៊ុយអែតក៏នៅតែបន្តរង់ចាំចូលជាសមាជិកបន្ទាប់ ដោយផ្អែកលើការសម្រេចចិត្តចុងក្រោយពីសមាជិកចំំំនួន ២ គឺតួកគី និងហុងគ្រី ដែលជាប្រទេសមានទំនាក់ទំនងល្អជាមួយរុស្សី ដោយប្រទេសទាំងពីរនេះបានជំទាស់លើសំណើរបស់ស៊ុយអែត។ តួកគីបានប្រកាសពីការបដិសេធមិនផ្តល់សច្ចាប័នលើសមាជិកភាពរបស់ប្រទេសស៊ុយអែតដោយទាមទារឱ្យមានសកម្មភាពតឹងរ៉ឹងប្រឆាំងនឹងពួកសកម្មប្រយុទ្ធមកពីគណបក្ស Kurdistan Workers' Party (PKK) ដែលរដ្ឋាភិបាលតួកគីអះអាងថា ក្រុមនេះមានមូលដ្ឋានឈរជើងនៅលើទឹកដីស៊ុយអែត៕​ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក