ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងសាធារណការ និងធនាគារពិភពលោក ពិភាក្សាជុំវិញការរីកចម្រើនផ្នែកហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនក្នុងប្រទេសកម្ពុជា

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន និងធនាគារពិភពលោក (World Bank)ពិភាក្សាផ្លាស់ប្តូរយោបល់យ៉ាងផុលផុស ជុំវិញការរីកចម្រើនផ្នែកហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវដែក ក្នុងប្រទេសកម្ពុជា។

ជំនួបពិភាក្សានេះធ្វើឡើងដោយមានការចូលរួមពី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ប៉េង ពោធិ៍នា និងលោកស្រី Sudeshna Ghosh Banerjee នាយិកាប្រចាំតំបន់ ទទួលបន្ទុកការងារហេដ្ឋារចនាសម្ព័ន្ធនៅតំបន់អាស៊ីបូព៌ា និងតំបន់ប៉ាស៊ីហ្វិក នៃធនាគារពិភពលោក នាព្រឹកថ្ងៃចន្ទ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤។

ក្នុងជំនួបនាកាសនេះ អង្គប្រជុំបានធ្វើការពិភាក្សាផ្លាស់ប្តូរយោបល់យ៉ាងផុលផុស ជុំវិញការរីកចម្រើនផ្នែកហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវដែក ក្នុងប្រទេសកម្ពុជា ដែលបានធ្វើសមាហរណកម្មតភ្ជាប់ពីតំបន់មួយ ទៅតំបន់មួយនៅគ្រប់ច្រកល្ហក ព្រមទាំងលើកឡើងពីការពិនិត្យលទ្ធភាព និងឱកាសក្នុងការវិនិយោគបន្ថែមពីធនាគារពិភាពលោក។

ក្នុងឱកាសនោះ រដ្ឋមន្ត្រីសាធារណការ បានជម្រាបអំពីគោលនយោបាយជាអាទិភាពគន្លឹះ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដែលមានគោលដៅប្រែក្លាយកម្ពុជា ឱ្យទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

បន្ថែមពីលើនេះ លោក ប៉េង ពោធិ៍នា ក៏បានលើកឡើងពីការយកចិត្តទុកដាក់ ក្នុងការបណ្តុះបណ្តាលធនធានមនុស្សបន្ថែម តាមរយៈវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដោយរំពឹងថា កម្ពុជានឹងទទួលបានកិច្ចសហប្រតិបត្តិការក្រោមរូបភាពណាមួយពីធនាគារពិភពលោកនាពេលអនាគត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក