ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ពលរដ្ឋប្រទះឃើញសត្វប្រើសមួយក្បាលរត់ចូលដីអ្នកភូមិក្នុងស្រុកទឹកឈូ

កំពត៖ សត្វប្រើសមួយក្បាលត្រូវបានពលរដ្ឋប្រទះឃើញរត់ចូលក្នុងដីឡូត៍មួយកន្លែងស្ថិតក្នុងភូមិព្រៃត្នោត ឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពតកាលពីព្រលប់ម៉ោង៦ល្ងាចថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។

នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពត លោក ជួន សារ៉ា បានបញ្ជាក់ប្រាប់EAC ថា សត្វប្រើសនោះ ជាសត្វប្រើសឈ្មោលដែលចុះមកពីតំបន់ភ្នំបូកគោដើម្បីមករកផឹកទឹក និងរកញី។

លោកថ្លែងថា៖ «ប្រើសនោះជាឡើងក ចុះមកផឹកទឹក និងស៊ីស្មៅ ទើបចុះមកឱ្យអ្នកភូមិឃើញ តែវាមិនបង្កហានិភ័យដល់អ្នកភូមិទេ»។

បើតាមលោកនាយខណ្ឌរដ្ឋបាលព្រៃឈើ ក្រោយពីទទួលបានសេចក្តីរាយការណ៍ពីពលរដ្ឋ លោកបានរាយការណ៍ទៅឧទ្យានុរក្សភ្នំតាម៉ៅមកត្រៀមចាប់ និងបាញ់ថ្នាំសន្លប់ទាំងយប់ដើម្បីយកទៅលែងនៅតំបន់ភ្នំតាម៉ៅ ប៉ុន្តែសត្វប្រើសនោះក៏បានឡើងទៅលើភ្នំបូកគោវិញដោយទុកឱ្យវារស់នៅតាមធម្មជាតិលើភ្នំបូកគោ។

សត្វប្រើសត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ថាជាប្រភេទអាស្រ័យលើកិច្ចអភិរក្សនៅតាមតំបន់ជាក់លាក់ ដែលវារស់នៅ។ សត្វប្រើសមានវត្តមាននៅ តាមតំបន់ការពារធម្មជាតិនានានៅភូមិភាគខាងជើង និរតី និង ភូមិភាគឥសាននៃប្រទេសកម្ពុជា។ ប្រើសជាសត្វដែលអាចរស់នៅគ្រប់ ជម្រកទាំងអស់រួមទាំងព្រៃស្រោង ពាក់ កណ្តាលស្រោង និងព្រៃរបោះ។ សត្វប្រភេទនេះកំពុងទទួលរងគ្រោះថ្នាក់ ដោយសារការបរបាញ់យក សាច់ ស្នែង ស្បែក និង ឆ្អឹង ដើម្បីធ្វើពាណិជ្ជកម្ម៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក