ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

មនុស្សស្លាប់យ៉ាងហោចណាស់ ២១នាក់ ក្នុងហេតុការណ៍ទឹកជំនន់នៅអាមេរិក

អាមេរិក៖ គ្រោះទឹកជំនន់មួយបានកើតឡើងនៅរដ្ឋ Tennessee​​ ភាគខាងត្បូងសហរដ្ឋអាមេរិក ដែលបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២១នាក់បានស្លាប់ និងរាប់សិបនាក់ផ្សេងទៀតបានបាត់ខ្លួនក្នុងហេតុការណ៍នេះ។ នេះបើយោងតាមរបាយការណ៍ពីមន្រ្តីក្នុងតំបន់ ដែលជាការជូនដំណឹងបឋមពាក់ព័ន្ធនឹងហេតុការណ៍នេះនៅថ្ងៃទី២២ ខែសីហា ម្សិលមិញនេះ។

រដ្ឋ Tennessee  បានរងគ្រោះដោយខ្យល់ព្យុះ និងជំនន់ទឹកភ្លៀងដ៏អាក្រក់មួយក្នុងប្រវត្តិសាស្ត្រ ដែលផ្អែកតាមការឱ្យដឹងពីមន្រ្តីឧតុនិយមបានឱ្យដឹងថា ជំនន់ទឹកភ្លៀងនឹងនៅតែបន្តកើតមាន ដែលបច្ចុប្បន្ននេះទឹកមានកម្ពស់ប្រមាណជិត ៤០សង់ទីម៉ែត្របានវាយប្រហារតំបន់សំខាន់ៗមួយចំនួននៃរដ្ឋនេះ។

ផ្លូវលំ ផ្លូវល្បឿនលឿន (High Way) និងស្ពានសំខាន់ៗត្រូវបានខូចខាត និងកាត់ផ្តាច់ដោយទឹក ព្រមទាំងមានការដាច់ចរន្តអគ្គិសនីនាំឱ្យមានការប៉ះពាល់ដល់ពលរដ្ឋរាប់ពាន់គ្រួសារ។ អាជ្ញាធរបានបញ្ជាក់ថា មនុស្សចំនួន ២០នាក់បានស្លាប់បាតបង់ជីវិតដោយហេតុការណ៍៍នេះ នៅក្នុងទីក្រុង Waverly តំបន់ Humphreys។

មន្រ្តីប៉ូលិសក្នុងតំបន់បានឱ្យដឹងថា ដំបូងឡើយមានមនុស្សជាង ៤០នាក់ត្រូវបានរាយការណ៍ថាបាត់ខ្លួន ប៉ុន្តែពេលនេះចំនួនអ្នកបាត់ខ្លួននៅសល់តែជាង ២០នាក់ប៉ុណ្ណោះ ខណៈក្រុមសង្គ្រោះបន្ទាន់ និងក្រុមរុករកមនុស្ស នៅតែប​ន្តការងាររបស់ខ្លួនយ៉ាងសកម្ម ដើម្បីបន្តស្វែងរកអ្នកបាត់ខ្លួនដែលនៅសេសសល់ផ្សេងទៀត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក