ដំណើរការបោះឆ្នោតនៅការិយាល័យ ៤០០១ បន្ទាយមានជ័យ មណ្ឌលភូមិភាគ៤ ត្រូវបានបញ្ចប់ដោយរលូន គណបក្សប្រជាជនកម្ពុជា ទទួលបាន ៤៦៦សម្លេង
បន្ទាយមានជ័យ៖ ដំណេីរការនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានបញ្ចប់ដោយរលូនមុនការកំណត់ នៅការិយាល័យបោះឆ្នោតលេខ ៤០០១ ខេត្តបន្ទាយមានជ័យ មណ្ឌលភូមិភាគទី៤។
លោក យ៉ង់ សក្តិ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យ បានឱ្យដឹងក្រោយពីបញ្ចប់ការរាប់សន្លឹកឆ្នោតមុនការកំណត់ថា គជប ខេត្តបន្ទាយមានជ័យ បានអនុវត្តតាមនីតិវិធី បទបញ្ជា ច្បាប់ស្តីពីការបោះឆ្នោតបានត្រឹមត្រូវល្អប្រសេីរ ជាក់ស្តែងចាប់ពីបេីកដំណេីរការការិយាល័យបោះឆ្នោតពីម៉ោង៧និង០០នាទី ការិយាល័យ៤០០១ បន្ទាយមានជ័យ មណ្ឌលភូមិភាគ៤ ត្រូវបានបិទការិយាល័យបោះឆ្នោត នៅវេលាម៉ោង១១និង៤៤នាទី ដោយអង្គបោះឆ្នោតបានមកបោះគ្រប់ចំនួនទាំង ៥៣៩នាក់។
លោកបន្តថា បន្ទាប់ពីបិទការិយាល័យដំណេីរការរាប់សន្លឹកឆ្នោត បានដំណេីរការបានយ៉ាងរល្អប្រសេីរ ដោយបញ្ចប់ការរាប់សន្លឹងឆ្នោតនៅវេលាម៉ោង១៣និង៣៩នាទីរសៀល។ លោកក៏បានបញ្ជាក់ដែរថា ដំណេីការទាំងការរៀបចំការពារសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយ ក្នុងការិយាល័យបោះឆ្នោត ដំណេីរការទៅដោយរលូត គ្មានការបង្ខិតបង្ខំ គ្មានអំពេីរហិង្សា។
លទ្ធផលបណ្តោះអាសន្នគណបក្សនយោបាយទាំង៤ ដែលបានចូលរួម ការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៥ រួមមាន ១-គណបក្សប្រជាជនកម្ពុជាទទួលបាន ៤៦៦សម្លេង ២-គណបក្សឆន្ទៈខ្មែរ ចំនួន ៦៩សម្លេង ៣-គណបក្សហ្វ៊ុនស៉ីនហ្វិច ចំនួន ០សម្លេង ៤-គណបក្សកម្លាំងជាតិ ចំនួន ៤សម្លេង។
សូមបញ្ជាក់ផងដែរថា អង្គបោះឆ្នោតក្នុងការិយាល័យបោះឆ្នោតលេខ ៤០០១ ខេត្តបន្ទាយមានជ័យ មណ្ឌលភូមិភាគទី៤ សរុបចំនួន ៥៣៩នាក់ ក្នុងនោះតំណាងរាស្ត្រក្នុងតំណែង ៦នាក់ និងក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងតំណែង ៥៣៣នាក់៕