ឯកអគ្គរដ្ឋទូតអាមេរិកចប់អាណត្តិទទួលបានគ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់មហាសិរីវឌ្ឍន៍ ពីនាយករដ្ឋមន្ត្រី | ឯកអគ្គរដ្ឋទូតអាមេរិកថាក្រោមការដឹកនាំរបស់សម្ដេចធិបតីទំនាក់ទំនងកម្ពុជា-អាមេរិកបង្ហាញសញ្ញាវិជ្ជមានកាន់តែច្រើន | ឯកអគ្គរាជទូតកាតាចង់ដឹកនាំអ្នកវិនិយោគកាតាមកស្វែងយល់ពីសក្ដានុពលកម្ពុជា | ទូតកាតាជូនបាល់ World Cup ដល់សម្ដេចតេជោ |

សមាគមបាល់ទាត់ចិនប្រកាសតែងតាំងលោក Branko Ivankovic ជាគ្រូបង្វឹកថ្មីនៃក្រុមជម្រើសជាតិ

កីឡា៖ សមាគមបាល់ទាត់ចិន (CFA) បានប្រកាសនៅថ្ងៃសៅរ៍ ទី២៤ ខែកុម្ភៈនេះថា គ្រូបង្វឹកសញ្ជាតិក្រូអាស៊ី លោក Branko Ivankovic ត្រូវបានចូលកាន់តំណែងជាគ្រូបង្វឹកក្រុមបាល់ទាត់បុរសជម្រើសជាតិចិន។ គួរបញ្ជាក់ថា លោក Ivankovic គឺជាអតីតគ្រូបង្វឹកនៃក្រុមជម្រើសជាតិអូម៉ង ចាប់តាំងពីឆ្នាំ២០២០មក រហូតដល់មកកាន់តំណែងដឹកនាំក្រុមបាល់ទាត់ចិនពេលនេះ។ 

លោក Ivankovic ត្រូវបានប្រគល់តំណែងឱ្យដឹកនាំបាល់ទាត់ចិនជំនួសគ្រូបង្វឹកសញ្ជាតិស៊ែបី លោក Aleksandar Jankovic ដែលកាន់តំណែងកាលពីខែកុម្ភៈ ឆ្នាំ២០២៣ តែពុំទទួលបានលទ្ធផលល្អឡើយ ជាពិសេសនៅក្នុងព្រឹត្តិការណ៍ AFC Asian Cup កន្លងទៅ ដោយធ្លាក់ចេញត្រឹមវគ្គចែកពូល។ 

សមាគមបាល់ទាត់ចិន នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនបានបញ្ជាក់ថា៖ "ដោយបរាជ័យរបស់ក្រុមបាល់ទាត់ចិននៅព្រឹត្តិការណ៍ AFC Asian Cup កិច្ចសន្យារបស់សមាគមបាល់ទាត់ចិន (CFA) ជាមួយលោក Aleksandar Jankovic ត្រូវបានបញ្ចប់ដោយស្វ័យប្រវត្តិ។ CFA សូមថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងរបស់គ្រូបង្វឹក Jankovic និងក្រុមការងាររបស់លោក និងសូមជូនពរលោកឱ្យជោគជ័យក្នុងអាជីពនាពេលបន្ទាប់"។ 

គួររំឮកថា លោក Ivankovic បច្ចុប្បន្នមានវ័យ ៦៩ឆ្នាំ ធ្លាប់មានបទពិសោធន៍ជាមួយបាល់ទាត់ចិន ដោយដឹកនាំក្រុម Shandong Luneng ឈ្នះពានរង្វាន់ Chinese Super League កាលពីឆ្នាំ២០១០។ លោកធ្លាប់បានដឹកនាំក្រុមជម្រើសជាតិអ៉ីរ៉ង់នៅព្រឹត្តិការណ៍ World Cup ឆ្នាំ២០០៦ ក៏ដូចជាដឹកនាំក្លិបឈ្នះពាននៅលីគកំពូលក្រូអាស៊ី និងលីគកំពូលអ៉ីរ៉ង់ផងដែរ។ ភារកិច្ចបន្ទាប់របស់លោក Ivankovic នឹងត្រូវដឹកនាំក្រុមជម្រើសជាតិចិនទល់នឹងសិង្ហបុរី ២ប្រកួតជាប់គ្នាក្នុងវគ្គជម្រុះ FIFA World Cup ពោលគឺនៅថ្ងៃទី២១ និងថ្ងៃទី២៦ ខែមីនា៕






ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក