ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្រ្តីថៃ៖ លោក ថាក់ស៊ីន រីករាយ និងមានអារម្មណ៍ល្អឡើងវិញ ទោះបីសុខភាពនៅទន់ខ្សោយ

ថៃ៖ នាយករដ្ឋមន្រ្តីថៃ លោក ស្រេតថា ថាវីស៊ីន (Srettha Thavisin) បានឱ្យដឹងនៅល្ងាចថ្ងៃសៅរិ៍ម្សិលមិញនេះថា អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា (Thaksin Shinawatra) មានភាពរីករាយ និងអារម្មណ៍ល្អប្រសើរ បើទោះបីជាសុខភាពរបស់លោកនៅមិនទានរឹងមាំ ក្រោយដោះលែងពីការឃុំឃាំងក្នុងមន្ទីរពេទ្យកាលពីពេលថ្មីៗនេះ។

លោក ថាក់ស៊ីន ដែលមានវ័យ ៧៤ឆ្នាំ ត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញកាលពីថ្ងៃទី១៨ ខែកុម្ភៈកន្លងទៅ ក្រោយលោកបានវិលត្រឡប់ចូលប្រទេសថៃឡើងវិញក្រោយការនិរទេសខ្លួនអស់រយៈពេលជាង ១៥ឆ្នាំបន្ទាប់មានមានរដ្ឋប្រហារយោធាទម្លាក់លោកចេញពីតំណែង ខណៈការត្រឡប់មកកាន់មាតុភូមិឡើងវិញនេះ លោក ថាក់ស៊ីន បានជាប់ពន្ធនាគារអស់រយៈពេលជាង ៦ខែ។ គួរបញ្ជាក់ថា បច្ចុប្បន្ននេះគណបក្សភឿថៃដែលកំពុងដឹកនាំដោយកូនស្រីរបស់លោកនោះ កំពុងស្ថិតក្នុងការកាន់អំណាចសាជាថ្មី ក្រោយការបោះឆ្នោតជាតិរបស់ថៃ។ 

លោក ស្រេតថា ថាវីស៊ីន បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា៖ "គ្មានអ្វីដែលត្រូវនិយាយច្រើននោះទេ! គាត់ (លោក ថាក់ស៊ីន) នៅតែមានស្ថានភាពសុខភាពទន់ខ្សោយ ប៉ុន្តែអាចកម្រើកដៃបានបន្តិចបន្តួច"។ យ៉ាងណាក្ដី នាយករដ្ឋមន្រ្តីថៃរូបនេះបញ្ជាក់ថា លោកថាក់ស៊ីនពិតជាមានអារម្មណ៍ល្អ និងមានភាពរីករាយដែលអាចត្រឡប់ទៅគេហដ្ឋានវិញ។ 

គួរបញ្ជាក់ថា ក្រោយការវិលត្រឡប់ចូលប្រទេសឡើងវិញ លោក ថាក់ស៊ីន ប្រឈមនឹងការជាប់ពន្ធនាគាររយៈពេលវែងក្រោមបទចោទប្រកាន់ពីបទពុករលួយ និងការរំលោភបំពានអំណាច។ ក្រោយការកាត់ទោសឱ្យជាប់ពន្ធនាគារ លោក ថាក់ស៊ីន ត្រូវបានគេបញ្ជូនទៅឃុំឃាំងនៅមន្ទីរពេទ្យប្រណិតមួយកន្លែង ដែលក្រុមគ្រូពេទ្យបានអះអាងថា សុខភាពរបស់គាត់ចុះខ្សោយដោយសារបញ្ហាជំងឺលើសឈាម និងអាការៈតឹងណែន និងថប់ទ្រូង។ គួរបញ្ជាក់ថា លោក ថាក់ស៊ីន ត្រូវបានទទួលការប្រោសព្រះរាជទានបន្ធូរបន្ថយទោសពីព្រះមហាក្សត្រថៃ ពីទោសពន្ធនាគារ ៨ឆ្នាំ មកនៅត្រឹម ១ឆ្នាំ និងត្រូវអនុវត្តទោសក្នុងពន្ធនាគារពាក់កណ្ដាល (ស្មើនឹង ៦ខែ) ប៉ុណ្ណោះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក