ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

កម្ពុជាចាប់ផ្ដើមការបោះឆ្នោតព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ២០២៤

ភ្នំពេញ៖ នៅព្រឹកម៉ោង៧ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ការិយាល័យបោះឆ្នោតទូទាំងប្រទេសដែលមាន ៣៣ការិយាល័យបានបើកដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥។

ការបោះឆ្នោតដែលធ្វើឡើង០៦ឆ្នាំម្ដងនេះ ជាការបោះឆ្នោតអសកល ដែលអ្នកបោះឆ្នោតគឺជាក្រុមប្រឹក្សា ឃុំ សង្កាត់ ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ក្រុមប្រឹក្សាខេត្តរាជធានី និងតំណាងរាស្ត្រ ដែលឆ្នាំនេះមានអង្គបោះឆ្នោតចំនួន ១១ ៧៤៧នាក់ ស្រី ២ ៥៨៤។

ការិយាល័យនៅក្នុងរាជធានីភ្នំពេញមាន២ ហើយនាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញមកបោះឆ្នោតនៅក្នុងការិយាល័យ ១០០១។

ស្របគ្នានោះដែលប្រធានក្រុមឧត្តមទីប្រឹក្សាព្រះមហាក្សត្រ ដែលបានប្រកាសពីបំណងចង់ក្លាយជាប្រធានព្រឹទ្ធសភាសម្ដេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញទៅបោះឆ្នោតផងដែរនៅក្នុងមណ្ឌលខេត្តកណ្ដាល។

មានគណបក្សចំនួន៤ ដែលបានចូលរួមបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានេះដែលរួមមាន គណបក្សប្រជាជន គណបក្សឆន្ទៈខ្មែរ គណបក្សហ្វុ៊នស៊ិនប៉ិច និងគណបក្សកម្លាំងជាតិ។

បន្ទាប់ពីបោះឆ្នោតនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះរួច បើគ្មានឬមានពាក្យបណ្ដឹង

ឬការបោះឆ្នោតសារជាថ្មី គ.ជ.ប នឹងប្រកាសលទ្ធផលជាផ្លូវការនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក