BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃចន្ទ ទី២៣ ខែសីហា ឆ្នាំ២០២១
ភ្នំពេញ: កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៤១០ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ១៣២ករណី ខណៈអ្នកជំងឺ ៥៣៧នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន១៦នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃចន្ទ ទី២៣ ខែសីហា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃចន្ទនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ៨៩,៦៤១នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ១,៨០៨នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ៨៥,៦១៨នាក់ និងសរុបករណីនាំចូលពីក្រៅប្រទេស ១៤,៣០១ករណី៕