ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ស្ករគ្រាប់ ១០គ្រាប់បង្កើតភាពជិតស្និទ្ធរវាងសម្ដេចតេជោ និងសម្ដេចធិបតីកាលពី ៤៥ឆ្នាំមុន

ភ្នំពេញ៖ ប្រធានក្រុមឧត្តមប្រឹក្សាព្រះមហាក្សត្រសម្ដេចតេជោ ហ៊ុន សែន បានរំលឹកពីនៃការជួបគ្នាឡើងវិញរវាងសម្ដេច និងភរិយាជាមួយនឹងកូនច្បងរបស់សម្ដេចគឺនាយករដ្ឋមន្ត្រីបច្ចុប្បន្នសម្ដេចធិបតី ហ៊ុន ម៉ាណែត កាលពី ៤៥ឆ្នាំមុន (២៤ កុម្ភៈ ១៩៧៩-២៤ កុម្ភៈ ២០២៤)។

ក្នុងសារដែលបានបង្ហោះនៅលើបណ្ដាញសង្គមរបស់សម្ដេចតេជោនៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្ដេចតេជោបានឲ្យដឹងថា នៅល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៧៩ គឺជាពេលដែលសម្ដេច និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្ដេចធិបតី ហ៊ុន ម៉ាណែត ជួបជុំគ្នាឡើងវិញ។ ទោះជាយ៉ាងណាសម្ដេចធិបតី ហ៊ុន ម៉ាណែត នៅពេលនោះមិនទាន់មានភាពស្និទស្នាលជាមួយសម្ដេចតេជោនោះទេដោយសារភាពនៅក្មេងខ្ចី ហើយក៏មិនឲ្យសម្ដេចតេជោប៉ះម្ដាយផងដែរ។

បើទោះជាយ៉ាងណាសម្ដេចនៅតែព្យាយាមបង្កើតភាពស្និទ្ធស្នាលជាមួយកូន ហើយនៅល្ងាចនោះស្ករគ្រាប់ចំនួន ១០គ្រាប់ដោយសម្ដេចខំប្រឹងរកមកដ៏លំបាកនាបានក្លាយជាចំណុចចាប់ផ្ដើមនៃភាពស្និទស្នាលរវាងសម្ដេចតេជោ និងសម្ដេចធិបតីឡើងវិញ ទោះជាយ៉ាងណាកូនប្រុសម្នាក់នេះមិនទាន់ឲ្យសម្ដេចគេងនៅជាមួយនៅឡើយទេ ដោយសម្ដេចត្រូវរង់ចាំរហូតដល់កូនគេងលក់ទើបសម្ដេចអាចទៅគេងជុំគ្រួសារបាននឹងត្រូវក្រោកឲ្យបានមុនកូននៅពេលព្រឹក។

សម្ដេចតេជោថា សម្ដេចត្រូវធ្វើបែបនេះចំនួន ១០ថ្ងៃទើបបានអាចជួបជុំស្និទ្ធស្នាលជាមួយគ្រួសារឡើងវិញ។

នេះគ្រាន់តែជាឧទាហរណ៍មួយនៃគ្រួសារសម្ដេចដែលរងគ្រោះដោយសង្គ្រាមនិងអំពើប្រល័យពូជសាសន៍។

សម្ដេចថា ពលរដ្ឋកម្ពុជាគ្រប់រូបត្រូវតែការពារសន្តិភាពដែលបានមកដោយលំបាកនេះឲ្យខានតែបានទោះត្រូវបង់ដោយតម្លៃណាក៏ដោយ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក