ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

លោក ឯម ច័ន្ទមករា ត្រូវបានព្រះមហាក្សត្រផ្ទេរនិងតែងតាំងជារដ្ឋលេខាធិការក្រសួងយុត្តិធម៌

ភ្នំពេញ៖ នៅថ្ងៃសុក្រ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចព្រះនរោត្តម សីហមុនី បានត្រាស់បង្គាប់ផ្ទេរនិងតែងតាំងលោក ឯម ច័ន្ទមករា ជារដ្ឋលេខាធិការក្រសួងយុត្តិធម៌។

ក្នុងព្រះរាជសារត្រាស់បង្គាប់ផ្ទេរនិងតែងតាំងលោក ឯម ច័ន្ទមករា ជារដ្ឋលេខាធិការក្រសួងយុត្តិធម៌ ព្រះមហាក្សត្របានជ្រាបនូវសេចក្ដីទូលថ្វាយបង្គំពីនាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត និងមានរាជបញ្ជាដល់នាយករដ្ឋមន្ត្រីទទួលអនុវត្តន៍ចាប់ពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ នេះតទៅ។

បើតាមលិខិតគោរពជូនឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ និងរដ្ឋមន្ត្រី ជា សុមេធី លោក ឯម ច័ន្ទមករា បានលើកឡើងថាការលាលែងតំណែងរបស់លោកជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ គឺដើម្បីទុកឱកាសដល់មន្ត្រីដែលមានសមត្ថភាពបន្តវេននៅក្រសួងសង្គមកិច្ច និងចង់ផ្លាស់ប្ដូរបទពិសោធន៍ការងារថ្មីស្របតាមចំណេះជំនាញ និងសញ្ញាបត្ររបស់លោក។

លោក ឯម ច័ន្ទមករា បានបញ្ចប់ការសិក្សាថ្នាក់ទី១២ នៅវិទ្យាល័យបឹងត្របែក ក្នុងឆ្នាំ២០០២ ហើយបន្តការសិក្សារហូតទទួលសញ្ញាបត្រកម្រិតបរិញ្ញាបត្រផ្នែកនីតិសាស្ត្រ ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅឆ្នាំ២០០៦ និងបន្តទទួលបានសញ្ញាបត្រកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ នៅឆ្នាំ២០១៤។

លោក ឯម ច័ន្ទមករា គឺជាយុវជនឆ្នើមម្នាក់ខាងផ្នែកតស៊ូមតិ និងលើកស្ទួយកុមារតាំងពីអាយុ ១៣ឆ្នាំ ក្នុងឆ្នាំ១៩៩៧ ដែលធ្វើឱ្យសាធារណៈជនជាច្រើនយល់ពីតម្លៃរបស់កុមារ។ លោកបានចូលបម្រើការងាររដ្ឋនៅឆ្នាំ២០១១ ជានាយកខុទ្ទកាល័យរដ្ឋមន្ត្រី និងជាទីប្រឹក្សាក្រសួងសង្គមកិច្ចក្រោមការដឹកនាំរបស់រដ្ឋមន្ត្រី អ៉ិត សំហេង ហើយក្នុងឆ្នាំ២០១៣ លោកត្រូវបានតែងតាំងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ និងត្រូវបានព្រះមហាក្សត្រតែងតាំងជារដ្ឋលេខាធិការក្រសួងសង្គមកិច្ចក្នុងឆ្នាំ២០២០ ដល់ពេលបច្ចុប្បន្ន។

គួរឱ្យដឹងដែថា លោក ឯម ច័ន្ទមករា ក៏ធ្លាប់ជាអ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដ៏មានប្រជាប្រិយមួយរូប ក្នុងរាជរដ្ឋាភិបាលអាណត្តិទី៧នេះ ដែលលោកតែងតែស្វាគមន៍ និងសម្របសម្រួលយ៉ាងល្អដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិបានក្នុងការឆ្លើយតប បកស្រាយពីវិធានការ និងគោលនយោបាយរបស់ក្រសួងសង្គមកិច្ចជូនដល់សាធារណជនបានយ៉ាងក្បោះក្បាយ និងទូលំទូលាយ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក