ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រដ្ឋមន្ត្រីអប់រំ៖ មហោស្រពគីហ្សូណាជប៉ុន-កម្ពុជា ឆ្លុះបញ្ចាំងពីទំនាក់ទំនងដ៏ស៊ីជម្រៅ

ភ្នំពេញ៖ ក្នុងពិធីបើកមហោស្រពគីហ្សូណាជប៉ុន-កម្ពុជាលើកទី១៣ នាថ្ងៃទី២៣ ខែកុម្ភៈ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ហង់ជួន ណារ៉ុន បានលើកឡើងថា មហោស្រពនេះឆ្លុះបញ្ចាំងពីទំនាក់ទំនងដ៏ស៊ីជម្រៅរវាងប្រជាជន និងវប្បធម៌កម្ពុជា និងជប៉ុន។

មហោស្រពគីហ្សូណាជប៉ុន-កម្ពុជាលើកទី១៣ ឆ្នាំនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ដល់ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ក្រោមប្រធានបទ «ទំព័រថ្មីនៃអនុស្សាវរីយ៍»។

មហោស្រពនេះជាកម្មវិធីបែបវប្បធម៌ដ៏ធំបំផុតមួយក្នុងចំណោមកម្មវិធីវប្បធម៌រួមគ្នារវាងកម្ពុជា និងជប៉ុនពិសេសនោះក្នុងឆ្នាំ២០២៤ នេះមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ក៏នឹងប្រារព្ធខួប ២០ឆ្នាំ ស្របជាមួយមហោស្រពគីហ្សូណាជប៉ុន-កម្ពុជាលើកទី១៣ នេះដែរ។

ឧបនាយករដ្ឋមន្ត្រី បានសម្ដែងក្តីរំភើបរីករាយចំពោះការវិលត្រលប់មកវិញនៃមហោស្រពវប្បធម៌ជប៉ុន-កម្ពុជាដោយលើកឡើងថាមហោស្រពនេះពិតជាបង្កប់នូវអត្ថន័យពិសេសដែលឆ្លុះបញ្ចាំងពីទំនាក់ទំនងដ៏ស៊ីជម្រៅរវាងប្រជាជនកម្ពុជា និងជប៉ុនស្របតាមអត្ថន័យប្រធានបទនៃមហោស្រពគីហ្សូណាឆ្នាំនេះ។

បណ្ឌិតសភាចារ្យបានលើកឡើងថា ក្នុងរយៈពេល ២ទស្សវត្ស មកនេះ CJCC បានដើរតួយ៉ាងសំខាន់ក្នុងការជំរុញការផ្លាស់ប្តូរវប្បធម៌ និងការអប់រំពង្រឹងចំណងមិត្តភាពរវាងកម្ពុជា-ជប៉ុនក៏ដូចជាបានត្រួសត្រាយផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការគ្រប់វិស័យរវាងកម្ពុជា-ជប៉ុន។

លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលជប៉ុនដែលបានក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជាក្នុងឆ្នាំ២០២៣ ដោយសង្ឃឹមយ៉ាងមុតមាំថាភាពជាដៃគូនេះនឹងឈានទៅសម្រេចបានសមិទ្ធផលជាច្រើនរួមគ្នាបន្ថែមទៀតនៅប៉ុន្មានឆ្នាំខាងមុខ។

សូមបញ្ជាក់ថាមហោស្រពគីហ្សូណាជប៉ុន-កម្ពុជាត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០១២ ក្នុងគោលបំណងបង្ហាញពីវប្បធម៌ជប៉ុន និងកម្ពុជាក៏ដូចជាការជំរុញការផ្លាស់ប្តូរចំណេះដឹងបទពិសោធន៍សិល្បៈវប្បធម៌ម្ហូបអាហាររវាងប្រជាជននៃប្រទេសទាំងពីរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក