ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក កែ គឹមយ៉ាន ណែនាំឱ្យសមាជិកបក្សចូលរួមធានាសន្តិសុខ និងសុវត្ថិភាព ក្នុងការបោះឆ្នោតព្រឹទ្ធសភា នីតិកាលទី៥

បន្ទាយមានជ័យ៖ សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ លោក កែ គឹមយ៉ាន បានណែនាំឱ្យសមាជិកទាំងអស់ត្រូវចូលរួមធានាសន្តិសុខ និងសុវត្ថិភាព ១០០ភាគរយ គ្មានអំពើហិង្សា ឬបាតុភាពនានា ដែលរារាំង ឬបំផ្លាញការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥។

លោក កែ គឹមយ៉ាន ណែនាំដូចនេះក្នុង ពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះ លោក កែ គឹម យ៉ាន បានថ្លែងនូវការកោតសរសើរ អរគុណនិងវាយតម្លៃខ្ពស់ចំពោះសមាជិកគណបក្សប្រជាជនកម្ពុជាក្នុងរយ:កាល ១៤ថ្ងៃបានធ្វើសកម្មភាពឃោសនា និងផ្សព្វផ្សាយពីសមិទ្ធផល កម្មវិធី គោលនយោបាយនានារបស់គណបក្សទទួលបាននូវការគាំទ្រ និងសាទរពីសមាជិក សមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាអង្គបោះឆ្នោត ក៏ដូចជាសមាជិកគណបក្សទាំងអស់នៅទូទាំងខេត្តបន្ទាយមានជ័យ និងសង្ឃឹមជឿជាក់ថានឹងទទួលបានការគាំទ្រយ៉ាងពេញទំហឹងទទួលបានជ័យជម្នះតាមផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតព្រឹទ្ធសភានីតិកាលទី៥ ។

លោក កែ គឹមយ៉ាន ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ព្រមទាំងប្រជាពលរដ្ឋទាំងអស់នៅក្នុងខេត្តបន្ទាយមានជ័យ ដែលខិតខំចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងបានបង្កលក្ខណៈងាយស្រួលដល់គណបក្សនយោបាយនានា នៅក្នុងរយៈពេល២សប្តាហ៍ នៃយុទ្ធនាការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥។

សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា លោក កែ គឹមយ៉ាន ក៏បានសម្តែងការគោរពដឹងគុណ ស្រឡាញ់ មោទនភាព ចំពោះសមាជិក គណបក្ស និងជនរួមជាតិទាំងអស់ដែលតែងតែផ្ដល់យុត្តិធម៌ ផ្ដល់ជំនឿ និងផ្ដល់ការគាំទ្រយ៉ាងធំធេងចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា នៅគ្រប់ដំណាក់កាលប្រវត្តិសាស្រ្តរបស់កម្ពុជា រួមសាមគ្គីគ្នាជាមហាគ្រួសារតែមួយ ដើម្បីសុខដុមនីយកម្មសហគមន៍ និងអភិវឌ្ឍមូលដ្ឋាននៅក្រោមម្លប់នៃសន្តិភាព៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក