វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

ជនបង្កជិះឡាន Lamboghini បុកបុរសម្នាក់ស្លាប់នៅខណ្ឌពោធិ៍សែនជ័យមិនមែនជា BaFiDo ទេ

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍បុកបុរសម្នាក់បណ្តាលឱ្យស្លាប់នៅសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រំលងអាធ្រាត្រឈានចូលថ្ងៃទី២៣ ខែកុម្ភៈ គឺបង្កឡើងដោយអ្នកបើកបរជនជាតិចិនឈ្មោះ Fu Zhong Hua ក្រោមឥទ្ធិពលគ្រឿងស្រវឹងមានកម្រិតជាតិអាល់កុល ០.៨៦មីលីក្រាមក្នុងមួយលីត្រនៃខ្យល់ រួមដំណើរជាមួយជនជាតិម្នាក់ទៀត។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានបញ្ជាក់ប្រាប់ EAC ថា ក្រោយជនបង្កបើករថយន្តបុកម៉ូតូជនរងគ្រោះពីក្រោយបណ្តាលឱ្យស្លាប់ភ្លាមៗនៅហ្នឹងកន្លែង ជនបង្កបានព្យាយាមជិះរត់គេច តែត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចតាមស្ទាក់ចាប់យកមកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដើម្បីអនុវត្តតាមនិតិវិធី។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានបញ្ជាក់ថា ជនបង្កត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការហើយនាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក