ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

G20 ឯកភាពជាឯកច្ឆ័ន្ធចំពោះដំណោះស្រាយបង្កើតរដ្ឋពីរលើបញ្ហារបស់អ៊ីស្រាអែល និងប៉ាឡេស្ទីន

អន្តរជាតិ៖ រដ្ឋមន្រ្តីការបរទេសនៅឯកិច្ចប្រជុំកំពូល G20 ក្នុងប្រទេសប្រេស៊ីលបានឯកភាពគ្នាជារួមអំពីតម្រូវការសម្រាប់ដំណោះស្រាយរដ្ឋពីរ ដែលជាផ្លូវតែមួយគត់ដើម្បីឆ្ពោះទៅរកសន្តិភាពនៅក្នុងជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។ នេះបើតាមការបញ្ជាក់របស់លោក Josep Borrell ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប។

លោក Borrell បានថ្លែងប្រាប់ទៅកាន់ក្រុមអ្នកសារព័ត៌មានថា៖ "អ្នកគ្រប់គ្នានៅទីនេះ! គឺគ្រប់គ្នាតែម្តង (ឯកភាពលើដំណោះស្រាយរដ្ឋពីរ)!  ខ្ញុំមិនបានឮដំណឹងអំពីការប្រឆាំងនឹងមតិនេះពីភាគីណាមួយនោះឡើយ។ ពិតណាស់ វាគឺជាការឯកភាពរួមជាឯកច្ឆ័ន្ធក្នុងចំណោមពួកយើងទាំងអស់គ្នា"។ ទស្សនៈរបស់មន្រ្តីជាន់ខ្ពស់របស់សហភាពអឺរ៉ុបរូបនេះ ត្រូវបានគាំទ្រដោយគណៈប្រតិភូផ្សេងទៀតទៅលើដំណោះស្រាយដើម្បីស្វែងរកសន្តិភាពនៅតំបន់ហ្គាហ្សា។ លោក Josep Borrell ថ្លែងថា៖ "ធ្លាប់មានមតិខ្លះកន្លងមកដែលនិយាយថា សន្តិភាពនឹងមិនអាចកើតឡើងទេ គ្មានសន្តិសុខជានិរន្តរ៍សម្រាប់អ៊ីស្រាអែលទេ ប្រសិនបើប៉ាឡេស្ទីនមិនមានគោលនយោបាយច្បាស់ក្នុងការគ្រប់គ្រងរដ្ឋឯករាជ្យដោយខ្លួនឯង"។

លោកបានបន្ថែមថាថា វិបត្តិនៅតំបន់ហ្គាហ្សាកំពុងពង្រីកខ្លួនមកដល់តំបន់ West Bank យ៉ាងពិតប្រាកដ ខណៈដែលអ៊ីស្រាអែលកំពុងវាយប្រហារលើជនស៊ីវិលប៉ាឡេស្ទីន។ លោក Borrell ក៏បានបន្ថែមថា លោកចង់ឱ្យប្រេស៊ីលដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ G20 លើកនេះ ចេញមុខផ្តល់ព័ត៌មានប្រាប់ពិភពលោកថា នៅក្នុងកិច្ចប្រជុំ G20 គ្រប់គ្នាសុទ្ធតែឯកភាពទៅលើដំណោះស្រាយរដ្ឋពីរនេះ។ 

មន្រ្តីជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេសនៃសហភាពអឺរ៉ុបរូបនេះរំពឹងថា បណ្ដាប្រទេសអារ៉ាប់នឹងធ្វើសំណើស្ដីពីសន្តិភាពសម្រាប់តំបន់ហ្គាហ្សានៅប៉ុន្មានថ្ងៃខាងមុខនេះ។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និងរដ្ឋាភិបាលចម្រុះស្តាំនិយមរបស់លោកភាគច្រើនបានច្រានចោលដំណោះស្រាយនៃការបង្កើតរដ្ឋប៉ាឡេស្ទីន ទោះបីជាសម្ព័ន្ធមិត្តដ៏សំខាន់របស់អ៊ីស្រាអែលគឺសហរដ្ឋអាមេរិកបានអះអាងថា ដំណោះស្រាយរដ្ឋពីរគឺជាមធ្យោបាយតែមួយគត់ដែលអាចធ្វើទៅបានដើម្បីនាំមកនូវសន្តិភាពយូរអង្វែងនៅក្នុងតំបន់ឈូងសមុទ្រអារ៉ាប់នេះ៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក