ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

Toni Kroos ប្រកាសចូលរួមជាមួយក្រុមជម្រើសជាតិឡើងវិញ ក្នុងព្រឹត្តិការណ៍ EURO ២០២៤ នៅអាល្លឺម៉ង់

កីឡា៖ ខ្សែបម្រើ Real Madrid កីឡាករ Toni Kroos បានប្រកាសពីការត្រឡប់មកចូលរួមជាមួយក្រុមជម្រើសជាតិអាល្លឺម៉ង់ឡើងវិញ ក្រោយពីការប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិអស់រយៈពេល ៣ឆ្នាំ ខណៈការត្រឡប់មកវិញលើកនេះគឺដើម្បីត្រៀមខ្លួនជួយក្រុមជម្រើសជាតិឥន្រ្ទីដែកសម្រាប់ព្រឹត្តិការណ៍ UEFA Euro ២០២៤ ដែលធ្វើឡើងនៅលើទឹកដីអាល្លឺម៉៉ង់ផ្ទាល់។ 

Toni Kroos ដែលបច្ចុប្បន្នមានវ័យ ៣៤ឆ្នាំ ធ្លាប់រួមចំណែកជួយអាល្លឺម៉ង់ឈ្នះជើងឯកពិភពលោក World Cup ២០១៤ ម្តងនោះ បានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ដែលកាលណោះអាល្លឺម៉ង់ធ្លាក់ចេញពីព្រឹត្តិការណ៍ EURO ២០២០ ក្រោមថ្វីជើងអង់គ្លេស ២-០ នៅកីឡដ្ឋានជាតិ Wembly របស់អង់គ្លេសតែម្តង។ Kroos ចាប់ផ្តើមបង្ហាញខ្លួនជាមួយក្រុមជម្រើសជាតិអាល្លឺម៉ង់កាលពីឆ្នាំ២០១០ និងលេងបាន ១០៦ប្រកួត។

នៅលើបណ្ដាញសង្គមផ្ទាល់ខ្លួន Toni Kroos បានបង្ហោះសារមួយថា៖ "អ្នកទាំងអស់គ្នា! ចាប់ពីខែមីនាតទៅ ខ្ញុំនឹងបង្ហាញខ្លួនជាមួយក្រុមជម្រើសជាតិអាល្លឺម៉ង់ឡើងវិញ។ ហេតុអ្វី?? ដោយសារតែគ្រូជម្រើសជាតិអាល្លឺម៉ង់បានកោះហៅខ្ញុំ ហើយខ្ញុំចង់លេងឱ្យជម្រើសជាតិឡើងវិញ ហើយខ្ញុំជឿជាក់ថាខ្ញុំអាចសម្រេចបានលទ្ធផលល្អប្រសើរជាច្រើនបន្ថែមទៀតនៅព្រឹត្តិការណ៍ EURO"។ 

គួរបញ្ជាក់ថា អាល្លឺម៉ង់នឹងទទួលរៀបចំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ជើងឯកបាល់ទាត់ទ្វីបអឺរ៉ុប UEFA EURO 2024 ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១៤ ខែមិថុនាខាងមុខនេះ។ ការប្រកួតនឹងធ្វើឡើងនៅទីក្រុងចំនួន ១០​ នៅទូទាំងប្រទេស ខណៈការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅកីឡដ្ឋាន Olympiastadion នារដ្ឋធានី Berlin នៅថ្ងៃទី១៤ ខែកក្កដា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក