ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្រ្តីការងារជំរុញឱ្យវិស័យឯកជនចូលរួមអនុវត្តកាតព្វកិច្ចហ្វឹកហ្វឺនកូនជាងដើម្បីឱ្យយុវជនមានឱកាសពង្រឹងសមត្ថភាពជាក់ស្តែង

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានជំរុញឱ្យវិស័យឯកជនចូលរួមអនុវត្តកាតព្វកិច្ចហ្វឹកហ្វឺនកូនជាង ដើម្បីឱ្យយុវជនមានឱកាសពង្រឹងសមត្ថភាពជាក់ស្តែងក្រោយបញ្ចប់ការសិក្សា។

លោក ហេង សួរ លើកឡើងដូចនេះ ក្នុងឱកាសអនុញ្ញាតឱ្យក្រុមប្រឹក្សាភិបាលនៃសមាគមមូលនិធិសម្តេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមដែលដឹកនាំដោយអ្នកឧកញ៉ា តែ តាំងប៉ ជួបសម្តែងការគួរសម នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួង។

រដ្ឋមន្ត្រីការងារ បានបញ្ជាក់ទៅកាន់វិស័យឯកជនឱ្យចូលរួមអនុវត្តការបំពេញកាតព្វកិច្ចហ្វឹកហ្វឺនកូនជាងដែលមានចែងក្នុងច្បាប់ដើម្បីជួយជំរុញការពង្រឹងសមត្ថភាពដល់សិក្ខាកាម និងនិស្សិតក្នុងប្រទេសឱ្យបានស្វែងយល់ពីកិច្ចការងារជាក់ស្តែងក្នុងការត្រៀមស្វែងរកការងារក្រោយបញ្ចប់ការសិក្សា។

ទន្ទឹមនោះ លោក ហេង សួរ ក៏បានលើកឡើងថា ការអនុវត្តកាតព្វកិច្ចដ៏សំខាន់នេះ ក៏អាចឱ្យនិយោជកអាចមានឱកាសជ្រើសរើសបុគ្គលិកនៅនឹងកន្លែងស្រាប់ ហើយក៏ជាឱកាសការងារសម្រាប់សិក្ខាកាមវិញផងដែរ។

លោកក៏បានបញ្ជាក់ទៅកាន់ក្រុមប្រឹក្សាភិបាលសមាគមថា ក្រសួងបានត្រៀមខ្លួនរួចជាស្រេចក្នុងការជួយសមាគមលើការបណ្តុះបណ្តាលដល់បុគ្គលិកក្រោមឱវាទរបស់សមាគមប្រសិនបើមានតម្រូវការដើម្បីពង្រឹងសមត្ថភាព និងការបង្កើនផលិតភាព។

ជាមួយគ្នានេះ អ្នកឧកញ៉ាប្រធានក្រុមប្រឹក្សាភិបាល បានថ្លែងអំណរគុណរដ្ឋមន្ត្រីការងារ និងប្តេជ្ញាចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការជំរុញការបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីធ្វើឱ្យសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជាអាចដើរតួនាទីយ៉ាងសំខាន់បន្ថែមទៀតក្នុងការជ្រោងសេដ្ឋកិច្ចជាតិ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក