ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

កម្មករ កម្មការិនីជាង ៣៥ម៉ឺននាក់ បានចូលរួមបណ្តុះវប្បធម៌ស្អាតនៅកម្ពុជា តាមរយៈយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»

ភ្នំពេញ៖ មន្ត្រីអ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានឱ្យដឹងថា ចំនួនរោងចក្រចូលរួមផ្សព្វផ្សាយ ពីយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» បានកើនឡើងបានចំនួន ៤៥៣រោងចក្រ និងមានអ្នកចូលរួមសរុបជាង ៣៥ម៉ឺននាក់។

លោក ខ្វៃ អាទិត្យា នៅថ្ងៃទី២៣ ខែកុម្ភៈឆ្នាំ២០២៤ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ចំនួនរោងចក្រចូលរួមផ្សព្វផ្សាយ ពីយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» បានកើនឡើងបានចំនួន ៤៥៣រោងចក្រ ស្មើ ៦០១លើក និងមានអ្នកចូលរួមសរុប ៣៥០ ៩១២នាក់។

អ្នកនាំពាក្យក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា ក្នុងភាពស្អាត ក្រសួងបរិស្ថានបាននឹងកំពុងរៀបចំយុទ្ធនាការសម្អាតលើដី យុទ្ធនាការសម្អាតផ្ទៃទឹក និងសម្អាតផ្ទៃមេឃ។ ក្នុងយុទ្ធនាការសម្អាតលើដី គឺក្រសួងបានដាក់ចេញ យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» នៅទូទាំងប្រទេស ដែលផ្តើមពីសិស្សានុសិស្សនៅតាមសាលារៀន ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ រហូតមកទល់ថ្ងៃនេះ ទទួលបានការចូលរួម ពីប្រជាពលរដ្ឋចំនួន ៥លាននាក់ ខណៈយុទ្ធនាការនេះបានចូលរួមកាត់បន្ថយចំនួនថង់ប្លាស្ទិបានប្រមាណពី១៥ ទៅ២០លានថង់ក្នុងមួយថ្ងៃ។

លោក ខ្វៃ អាទិត្យា បានលើកឡើងពីគោលបំណងនៃយុទ្ធនាការបន្តនេះ គឺជាការបណ្តុះផ្នត់គំនិតយុវជនយើង ក៏ដូចជាប្រជាពលរដ្ឋ ឱ្យចេះញែកសំរាម ចេះបែងចែកសំរាម កាត់បន្ថយសំរាមបញ្ចេញចោលផ្តេសផ្តាស់។

លោកបញ្ជាក់ថា នៅក្នុងជំហានបន្ទាប់ ក្រសួងបរិស្ថាននឹងចែកធុងសំរាមតាមសាលារៀន និងជួយបង្រៀនសិស្សានុសិស្ស បន្ថែមទៀត ឱ្យចេះញែកសំរាម ដាក់ថង់ប្លាស្ទិកដោយឡែក ដាក់សំរាមសម្រាប់ធ្វើជី សំរាមណាអាចដុតបំផ្លាញចោល។

អ្នកនាំពាក្យក្រសួងបរិស្ថាន ស្នើសុំឱ្យមានការចូលរួម ជាពិសេសលោកគ្រូ អ្នកគ្រូ រួមជាមួយសិស្សានុសិស្ស ចូលរួមអនុវត្តនូវយុទ្ធនាការនេះបន្ត និងឱ្យបានជាទៀងទាត់ នោះវានឹងក្លាយជាទម្លាប់ល្អ ដែលធ្វើឱ្យយើងកាត់បន្ថយ រហូតដល់ឈានទៅឈប់ប្រើប្រាស់ថង់ប្លាស្ទិកទាំងស្រុង នាពេលអនាគត។

គួរឱ្យដឹងដែរថា ក្រសួងបរិស្ថាននឹងប្រកាសដាក់ចេញយុទ្ធនាការផ្ទៃទឹកស្អាត ដែលចាប់ផ្តើមពីការសម្អាតទន្លេសាប ជាអាទិភាពដំបូងគេ នៅថ្ងៃទី០១ ខែមីនា ខាងមុខ គឺចាប់ផ្តើមសម្អាតថង់ប្លាស្ទិកលើផ្ទៃទឹក ទប់ស្កាត់មិនឱ្យហូរចូលទន្លេសាបផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក