ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ជ្រឹងបាយដំរាំ បក់ស្លាបរវិចៗលើមែកឈើរងចាំភ្ញៀវទេសចរមកទស្សនា

បាត់ដំបង៖ សត្វជ្រឹងរាប់ពាន់ក្បាល បានប្រមូលផ្តុំគ្នារស់នៅតាមមែកឈើ នៃដើមឈើបួនដើម ជាប់ស្ទឹងសង្កែ ខាងលិចវត្តបាយដំរាំ ជិតស្ពានបាយដំរាំ ក្នុងភូមិបាយដំរាំ ឃុំបាយដំំរាំ ស្រុកបាណន់ ចម្ងាយពីទីរួមខេត្តបាត់ដំបង ប្រមាណ ១៤គ.ម តាមផ្លូវឆ្ពោះទៅកាន់រមណីយដ្ឋានប្រាសាទបាណន់។ នេះបើយោងតាមមន្ទីរទេសចរណ៍ខេត្តបាត់ដំបង។

សត្វជ្រឹងទាំងអស់នោះ មករស់នៅទីនេះ យូរណាស់មកហើយ បើតាមសំដី លោកហឿន សុផល ជាអ្នករស់នៅតំបន់នេះ បានលើកឡើងថា ប្រវត្តិហ្វូងសត្វជ្រឹងទាំងនេះគឺវាមករស់នៅតាំងពីអំឡុងឆ្នាំ១៩៩០ មកម្លេះ ដោយនៅរស់នៅរាយបាយតាមវាលស្រែ។ ប៉ុន្តែដោយសារតែមានការដេញបាញ់ប្រហារទើប ពួកវាក៏បានប្តូរទីតាំងមករស់នៅតាមដើមឈើក្នុងវត្តបាយដំរាំ និងបន្តមករស់នៅតាមដើមឈើខាងក្រៅក្បែរបងវត្តរហូតដល់សព្វថ្ងៃនេះ។

នៅពេលធ្វើដំណើរឆ្លងកាត់ស្ពានបាយដំរាំពីទិសខាងលិច សំលឹងមើលទៅដើមឈើបួនដើមដែលនៅខាងមុខ នឹងឃើញសត្វជ្រឹងជាច្រើន កំពុងដេកនៅលើដើមឈើ ប៉ក់ស្លាបរវិចៗ ដូចស្លឹកឈើត្រូវខ្យល់ប៉ក់។

លក្ខណៈនៃការរស់នៅ របស់សត្វជ្រឹងទាំងនោះ ពិតវាមានភាពទាក់ទាញ និងផ្តល់ចំណាប់អារម្មណ៍ខ្ពស់សម្រាប់អ្នកទស្សនា (ពិសេសទេសចរអន្តរជាតិ) ព្រោះការរស់នៅរបស់ពួកវាមានសភាពចម្លែកទាំងដេកនិងតោងមែកឈើ ត្រូវសំយ៉ុងក្បាលចុះក្រោមរហូត ដោយជើងវាតោងពាក់ជាប់នឹងមែកឈើប្រកបដោយលក្ខណៈសិល្បៈដ៏ប៉ិនប្រសព្វ ហើយរូបរាងវាគឺប្រហាក់ប្រហែលនឹងសត្វប្រជៀវ តែមុខមាត់វាស្រដៀងទៅនឹងសត្វឆ្កែទៅវិញ។

សត្វជ្រឹង ជាប្រភេទថនិកសត្វដែលចិញ្ចឹមកូនដោយទឹកដោះ ហើររកចំណីនៅពេលយប់ និងស៊ីផ្លែឈើជាអាហារ (ពិសេសផ្លែឈើមានក្លិនក្រអូប)។ ដោយសារលក្ខណៈទាក់ទាញនៃសត្វជ្រឹងទាំងអស់នោះហើយ ទើបមានភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ មកមើលជារៀងរាល់ថ្ងៃមិនដែលដាច់។

មន្ទីរទេសចរណ៍ខេត្តបាត់ដំបង ស្នលឱ្យមានការចូលរួមក្នុងអភិរក្សសត្វជ្រឹងទាំងនោះ ដើម្បីទុកជាផលិតផលទេសចរណ៍ធម្មជាតិដ៍កំរមួយ សម្រាប់ការទស្សនារបស់ទេសចរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក