ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អភិបាលខេត្តបន្ទាយមានជ័យ​ លោក អ៊ុំ រាត្រី ចេញសេចក្ដីណែនាំស្ដីពីវិធានការបង្ការនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្រ្តខេត្ត

បន្ទាយមានជ័យ : អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានដាក់បទបញ្ជាដល់ហាមឃាត់ដាច់ខាតការជួបជុំ ឬការប្រមូលផ្ដុំមនុស្សសេពគ្រឿងស្រវឹងគ្រប់ប្រភេទរបស់គណៈបញ្ជាការខេត្ត ដោយត្រូវបន្តពង្រឹងការគ្រប់គ្រងប្រជាពលរដ្ឋនៅតាមភូមិ ឃុំ សង្កាត់ឱ្យបានហ្មត់ចត់ (គ្រប់គ្រងចំណូល និងចំណាកស្រុក) ព្រមទាំងបន្តអប់រំ ផ្សព្វផ្សាយ និងណែនាំជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានអំពីវិធានការបង្ការ ការពារ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។

លោក អ៊ុំ រាត្រី ក៏បានណែនាំឱ្យប្រជាពលរដ្ឋក្នុងខេត្តទាំងអស់ត្រូវបន្តនៅជួបជុំក្រុមគ្រួសារតាមគេហដ្ឋានរៀងៗខ្លួន ចៀសវាងការធ្វើដំណើរចេញក្រៅផ្ទះដោយមិនចាំបាច់ ហើយជ្រើសរើសការធ្វើដំណើរដាច់ដោយឡែកជាលក្ខណៈគ្រួសារតូចៗដែលមិនមានការជួបជុំគ្នាច្រើន ដែលមានបរិយាកាសល្អ មានខ្យល់ចេញចូលល្អគ្រប់គ្រាន់ និងធានាថាការធ្វើដំណើរនោះប្រកបដោយសុវត្ថិភាពពីការចម្លងមេរោគកូវីដ-១៩។

ក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ អភិបាលខេត្ត លោក អ៊ុំ រាត្រី បានណែនាំដាច់ខាតចំពោះការប្រមូលផ្តុំរបស់ប្រជាពលរដ្ឋដើម្បីបរិភោគអាហារឬផឹកស៊ី ឬលួចលេងល្បែងស៊ីសងខុសច្បាប់ ឬច្រៀងរាំរួមគ្នា លើកលែងតែការជួបជុំលក្ខណៈសមាជិកគ្រួសារដែលរស់នៅក្នុងគេហដ្ឋានជាមួយគ្នា និងការរៀបចំពិធីបុណ្យសព ដោយកម្រិតមិនឱ្យមានការជួបជុំមនុស្សក្នុងទ្រង់ទ្រាយធំ។

អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី ថាការធ្វើដូចនេះគឺដើម្បីរួមធានាការពារអាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋ សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងកាត់បន្ថយឱ្យបានជាអតិបរមានូវផលប៉ះពាល់នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ២០២១” ដែលកំពុងកើតមានក្នុងសហគមន៍ដ៏គួរឱ្យព្រួយបារម្ភ ក្នុងគោលដៅដើម្បីចូលរួមទប់ស្កាត់ និងកាត់ផ្ដាច់ខ្សែចម្លងទ្រង់ទ្រាយធំក្នុងសហគមន៍ និងការពង្រឹងការអនុវត្តវិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩នេះ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក