ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងយុត្តិធម៌ជូនដំណឹងអំពីការផ្លាស់ប្តូរទីតាំងថ្មីបណ្ដោះអាសន្ននៃនាយកដ្ឋានកិច្ចការថ្កោលទោស

ភ្នំពេញ៖ ក្រសួងយុត្តិធម៌ នៅថ្ងៃទី២២ ខែកុម្ភៈម្សិលមិញនេ បានចេញសេចក្ដីជូនដំណឹងដល់គ្រប់ផ្នែកពាក់ព័ន្ធ និងសាធារណជនទាំងអស់ឱ្យបានជ្រាបថា នាយកដ្ឋានកិច្ចការថ្កោលទោស នៃអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ នឹងត្រូវផ្លាស់ប្តូរទីតាំងជាបណ្តោះអាសន្ន ពីទីស្ដីការក្រសួងយុត្តិធម៌ ជាទីតាំងចាស់ ទៅកាន់ទីតាំងថ្មីនៅ សណ្ឋាគារ កាំបូឌីយ៉ាណា ជាន់ផ្ទាល់ដី បន្ទប់លេខ២៨ ដែលមានអាសយដ្ឋានស្ថិតនៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ (៣១៣) សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ចាប់ពីថ្ងៃចន្ទ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ តទៅ។

ក្នុងនោះផងដែរ ក្រសួងយុត្តិធម៌ក៏បានបញ្ជាក់ជូនទៅកាន់គ្រប់ផ្នែកពាក់ព័ន្ធ និងសាធារណជនទាំងអស់ ដែលមានបំណងចង់ស្នើសុំព្រឹត្តិបត្រថ្កោលទោស និងមានការងារពាក់ព័ន្ធនឹងនាយកដ្ឋានកិច្ចការថ្កោលទោស សូមអញ្ជើញមកទាក់ទងតាមរយៈអាសយដ្ឋានថ្មី ដូចបានបញ្ជាក់ខាងលើ។ ដោយឡែក សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរសព្ទ ០១២ ៦៦៦ ៨៦១ / ០១២ ៥៨៣ ៦១៣។

សូមអានសេចក្ដីជូនដំណឹងរបស់ក្រសួងយុត្តិធម៌ដូចមាននៅខាងក្រោម៖

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក