ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សមត្ថកិច្ចបង្រ្កាបទីតាំងលួចនាំចូលទឹកដោះគោជូរដែលរំលោភកម្មសិទ្ធិបញ្ញា

បន្ទាយមានជ័យ៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ បានចុះបង្ក្រាបទីតាំងមួយកន្លែងស្ថិតនៅភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យសង្ស័យលួចលាក់នាំចូល ស្កុក-ចែកចាយផលិតផលទឹកដោះជូរម៉ាក Dutch Mill រំលោភលើកម្មសិទ្ធិនាំចូលផ្ដាច់មុខរបស់ក្រុមហ៊ុន យូ អិន ធី ហូលសេល ខូអិលធីឌី។

ប្រតិបត្តិនេះធ្វើឡើងក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ក្រុមហ៊ុន យូ អិន ធី ហូលសេល ខូអិលធីឌី។ ក្រោយបង្រ្កាប សមត្ថកិច្ចបានប្រមូលទឹកដោះគោជូរចំនួន ១៥៤កេស យកទៅកម្ទេចចោលភ្លាមៗ ចំណែកអ្នកលួចនាំចូលនឹងត្រូវសមត្ថកិច្ចអនុវត្តតាមនីតិវិធីច្បាប់។

ការនាំចូលផលិតផលទឹកដោះគោដោយរំលោភកម្មសិទ្ធិបញ្ញានេះធ្វើឱ្យផលិតផលខូចគុណភាពដោយសារការដឹកជញ្ជូនគ្មានលក្ខណៈស្តង់ដារបច្ចេកទេសត្រឹមត្រូវ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក