ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

កម្ពុជា និងជប៉ុនស្វែងរកលទ្ធភាពជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ បានជួបពិភាក្សាការងារជាមួយក្រុមវិនិយោគិនជប៉ុនដែលដឹកនាំដោយលោក ស៊ឹស៊ឹមឹ ថៃ (Susumu Tai) កុងស៊ុលកិត្តិយសកម្ពុជាប្រចាំតំបន់សេនដៃនៅប្រទេសជប៉ុន និងជាទីប្រឹក្សាសម្តេចនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងស្វែងរកលទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

រដ្ឋមន្ត្រី បានជម្រាបជូនភ្ញៀវអំពីសក្តានុពលដែលកម្ពុជាមានដើម្បីផ្តល់កិច្ចសហប្រតិ្តបត្តិការទៅតាមតម្រូវការរបស់វិស័យឯកជនជប៉ុនក្នុងការបំពេញសកម្មភាពសេដ្ឋកិច្ច។ លោក ហេង សួរ បានលើកឡើងថា កម្ពុជាមានសក្តានុពលធនធានមនុស្សដែលមានវ័យក្មេង និងជំនាញដែលអាចបំពេញតម្រូវការរបស់ភាគីជប៉ុន។

បន្ថែមពីនេះ លោកដ្ឋមន្ត្រី ក៏បានស្នើឱ្យភាគីជប៉ុន អាចពិនិត្យលទ្ធភាពក្នុងការបង្កើតសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ និងជំនាញឱ្យស្របទៅតាមតម្រូវការដែលក្រុមហ៊ុនជប៉ុនចង់បានព្រោះការធ្វើដូចនេះ អាចឱ្យកិច្ចសហការនឹងដំណើរការដោយរលូនស្របតាមស្តង់ដារបស់ជប៉ុនថែមទៀតផង។

ដោយឡែកភាគីវិស័យឯកជនជប៉ុន បានថ្លែងអំណរគុណដល់លោករដ្ឋមន្ត្រីចំពោះព័ត៌មាន និងឆន្ទៈនៃកិច្ចសហការ និងការណែនាំចង្អុលបង្ហាញដល់វិស័យឯកជនជប៉ុនសម្រាប់កិច្ចសហការក្នុងវិស័យការងាររវាងប្រទេសទាំងពីរឱ្យមានភាពរលូន និងល្អប្រសើរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក