ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

វីដេអូអ្នកលក់ឈ្មោះ I Love Money នៅសៀមរាបកំពុងទាក់ទាញការចាប់អារម្មណ៍ខ្លាំងក្នុងបណ្ដាញសង្គម Tik Tok

សៀមរាប៖ មហាជនអ្នកលេងបណ្តាញសង្គម Tik Tok ចាប់អារម្មណ៍ជាខ្លាំងចំពោះវីដេអូជនបរទេស Vlogger ម្នាក់ ជាមួយស្ត្រីអាជីវករលក់វត្ថុអនុស្សាវរីយ៍នៅផ្សារចាស់ ខេត្តសៀមរាបដែលចេះនិយាយភាសាអង់គ្លេសឆ្លងឆ្លើយបែបកំប្លែងស្ងួតដើម្បីទាក់ទាញអតិថិជន ដោយវីដេអូនោះមានអ្នកទស្សនារហូតដល់ជាង ៤លានដង។

ក្នុងវីដេអូ Vlogger ឈ្មោះ Chris លោកបាននិយាយរាក់ទាក់ដោយសួរទៅស្ត្រីអាជីវករនោះជាភាសាអង់គ្លេសដែលមានន័យថា តើអ្នកសុខសប្បាយជាទេ? ស្ត្រីអាជីវករឆ្លើយថា មិនសុខសប្បាយទេ ពីព្រោះគ្មានលុយ។ លោក Chris សួរទៅស្ត្រីអាជីវករនោះថាតើអ្នកឈ្មោះអ្វី ស្ត្រីនោះក៏ឆ្លើយថា ខ្ញុំឈ្មោះ I Love Money ហើយខ្ញុំដឹងឈ្មោះរបស់អ្នក គឺ You have money។

របៀបនៃការនិយាយទាក់ទាញរបស់ស្ត្រីអាជីវករបានធ្វើឱ្យបុរស Vlogger ម្នាក់នោះផ្ទុះសំណើចជាខ្លាំង និងកោតសរសើថាប្រជាជនកម្ពុជាមានភាពរាក់ទាក់ និងរួសរាយគួរឱ្យចូលចិត្ត និងស្រឡាញ់។

Chris ជា Vlogger ម្នាក់ដែលបង្កើតមាតិកាបរិភោគអាហារតាមផ្លូវ និងអាហារតាមតំបន់គ្រប់បណ្តាប្រទេស ដែលទទួលអ្នកទស្សនារាប់លាននាក់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក