ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

យោធាកម្ពុជានឹងទទួលបានវ៉ាក់សាំងស៊ីណូហ្វាមចំនួន៥០ម៉ឺនដូសពីកងទ័ពចិន

ភ្នំពេញ: វ៉ាក់សាំងស៊ីណូហ្វាមចំនួនកន្លះលានដូសនឹងត្រូវបញ្ជូនមកដល់ប្រទេសកម្ពុជានៅថ្ងៃច័ន្ទនេះ វ៉ាក់សាំងទាំងនេះគឺជាអំណោយរបស់កងទ័ពរំដោះប្រជាជនចិនជូនដល់ក្រសួងការពារជាតិកម្ពុជា។

រដ្ឋមន្ត្រីក្រសួងការពារជាតិលោក ទៀ បាញ់ នឹងទៅទទួលផ្ទាល់ចំពោះការដឹកជញ្ជូននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បន្ថែមពីលើស៊ីណូហ្វាម (Sinopharm)ចំនួន ៥០០,០០០ ដូសប្រទេសចិនក៏ត្រូវបានគេរំពឹងថានឹងផ្តល់នូវឧបករណ៍វេជ្ជសាស្ត្រប្រមាណ ២០ លានយ័ន (ប្រហែល ៣ លានដុល្លារ) រួមទាំងម៉ាស៊ីនបង្កើតអុកស៊ីសែនឧបករណ៍ដកដង្ហើមនិងឈុត PPE ដល់ប្រទេសកម្ពុជាផងដែរ។

ទោះបីជាវ៉ាក់សាំងគឺជាអំណោយដល់យោធាកម្ពុជាក៏ដោយ វ៉ាក់សាំងទាំងនោះមិនត្រូវបានប្រើលើបុគ្គលិកយោធានោះទេដោយសារ កងយោធពលខេមរភូមិន្ទបានចាក់វ៉ាក់សាំងការពារយ៉ាងពេញលេញរួចរាល់ហើយ ដូច្នេះវ៉ាក់សាំង Sinopharm នឹងត្រូវបានផ្តល់ជូនដល់ប្រជាជនទូទៅដែលមិនទាន់បានចាក់វ៉ាក់សាំង។

ចាប់តាំងពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ ប្រទេសចិនបានផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ សរុបចំនួន ២១,៧ លានដូស។ ៣.២ លានដូសត្រូវបានបរិច្ចាគខណៈដែល ១៨.៥ លានត្រូវបានទិញដោយរដ្ឋាភិបាល៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក