ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្លិបបាល់ទាត់ Udinese នៃលីគកំពូលអ៊ីតាលីចាប់ផ្តើមបំពាក់ផ្ទាំងសូឡាលើដំបូលកីឡដ្ឋាន

កីឡា៖ ក្លិបបាល់ទាត់ Udinese នៃលីគកំពូលអ៉ីតាលី (Serie A) បានសហការជាមួយក្រុមហ៊ុន Bluenergy Group ដែលជាក្រុមហ៊ុនក្នុងស្រុករបស់អ៉ីតាលីមួយ ដើម្បីបំពាក់នូវផ្ទាំងស្រូបថាមពលពន្លឺព្រះអាទិត្យ (Solar) លើដំបូលកីឡដ្ឋានរបស់ក្លឹប ដែលជាសកម្មភាពមួយក្នុងការជំរុញឱ្យមានការប្រើប្រាស់ថាមពលបៃតង ឬថាមពលស្អាតកាន់តែច្រើនឡើងនៅលើពិភពលោក។ 

ក្លិប Udinese និងក្រុមហ៊ុន Bluenergy បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយថា ដំណាក់កាលដំបូងនៃការដំឡើងផ្ទាំងស្រូបថាមពលពន្លឺព្រះអាទិត្យ (Solar) ជំហានដំបូងចំនួនជាង ២,៤០០បន្ទះ នឹងអាចផលិតថាមពលអគ្គិសនីជាមធ្យម ៣,០០០ គីឡូវ៉ាត់ម៉ោង (Kwh) ក្នុងមួយថ្ងៃ ដែលអាចផ្គត់ផ្គង់ទៅលើតម្រូវការមួយចំនួននៃបរិវេណកីឡដ្ឋាននេះ។ 

អ្នកចាត់ការទូទៅនៃក្លិប Udinese លោក Franco Collavino ថ្លែងថា៖ "បាល់ទាត់មានឥទ្ធិពលខ្លាំងលើប្រព័ន្ធផ្សព្វផ្សាយ បន្ថែមពីអ្វីដែលជាការប្រកួតប្រជែងរបស់យើងនាពេលបច្ចុប្បន្ន យើងក៏មានកាតព្វកិច្ចក្នុងការផ្សព្វផ្សាយសារដែលលើកទឹកចិត្តអ្នកគាំទ្រឱ្យមករួមគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុផងដែរ"។ ក្រុមហ៊ុន Bluenergy គឺជាដៃគូឧបត្ថម្ភរបស់ក្លិប Udinese ចាប់តាំងពីឆ្នាំ២០១៨ ខណៈថ្មីៗនេះក៏ទើបតែទទួលបានសិទ្ធិប្រើប្រាស់ឈ្មោះលើកីឡដ្ឋានរបស់ក្លិបតែម្តង។

ក្នុងសេចក្ដីព្រាងផែនការថាមពល និងអាកាសធាតុរបស់ខ្លួន អ៉ីតាលីគ្រោងនឹងផលិតឱ្យបានបរិមាណ ២/៣ នៃថាមពលពីប្រភពថាមពលកកើតឡើងវិញ សម្រាប់ប្រើប្រាស់ក្នុងតម្រូវការរបស់ប្រទេសឱ្យបាននៅឆ្នាំ២០៣០៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក