ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ករណីឆក់ទូរស័ព្ទពីបុរសម្នាក់កំពុងជិះកង់នៅខណ្ឌបឹងកេងកង ត្រូវសមត្ថកិច្ចបង្ក្រាបបានហើយ

ភ្នំពេញ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបង្ក្រាបបានជនសង្ស័យ២នាក់ ដែលធ្វើសកម្មភាពឆក់ទូរស័ព្ទពីបុរសម្នាក់កំពុងជិះកង់នៅខណ្ឌបឹងកេងកង។

ក្រោយទទួលបានបទបញ្ជា អនុប្រធាននាយកដ្ឋានទទួលផែន បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដោយមានការចូលរួមសហការពីនាយការិយាល័យ បានធ្វើការស្រាវជ្រាវ និងបើកការស៊ើបអង្កេតកំណត់មុខសញ្ញាតាមរយៈកាមេរ៉ាសុវត្ថិភាព។

សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ ត្រង់ចំណុចផ្លូវលេខ៣៧១(សឡា) ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ និងបន្តឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ទៀតវេលាម៉ោង២០:១៥នាទី នៅចំណុចផ្លូវលេខ៣៤៤ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក នៅថ្ងៃទី២០ ខែកុម្ភះ ឆ្នាំ២០២៤។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់បានមាន ឈ្មោះ សុខ យុទ្ធឈាន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ និង ឈ្មោះ សំ រដ្ឋា ហៅក្តាម ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ដោយជនសង្ស័យទាំងពីរសារភាពថាបាន នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង០៦:៣៣នាទី បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីបុរសរងគ្រោះកំពុងជិះកង់ម្នាក់ឯងបានសំរេចនៅចំណុចផ្លូវលេខ២១៧កែងផ្លូវលេខ៤៣០ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតសម្ភារៈរួមមាន ម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ គ្មានស្លាកលេខ(របស់ជនសង្ស័យ) និងម៉ូតូម៉ាក ស៊ុយស៊ូគីនិច ពណ៌ស ពាក់ស្លាកលេខ 1KL-4524 (របស់ជនសង្ស័យ)។

បច្ចុប្បន្នជនសង្ស័យនឹងវត្ថុតាងខាងលើ ការិយាល័យកំពុងកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក